ស្ពាននិងផ្លូវថ្នល់និងផ្ទះប្រជាពលរដ្ឋមួយចំនួននៅក្បែរតំបន់អាងទំនប់កំពីងពួយត្រូវជនលិច

Phy Sok, [24.09.21 14:46]

អាជ្ញាធរឃុំតាក្រៀម បានអោយដឹងថា អស់រយៈពេលបីថ្ងៃហើយ ទឹកជំនន់បានលិចស្ពាន និងផ្លូវថ្នល់ និង ផ្ទះពលរដ្ឋ មួយចំនួន ដែលស្ថិតនៅក្បែៗ និងជុំវិញតំបន់អាងទឹកកំពីងពួយ ត្រូវបានទឹកជំនន់លិចនិងកាត់ផ្តាច់ជាបណ្តើរៗ ហើយ ។
លោក អ៊ឹម ប៊ុនយូ មេឃុំតាក្រៀម ស្រុកបាណន់ខេត្តបាត់ដំបង បានអោយដឹងថា ទឹកបានហៀរពីទំនប់អូរដូនពៅ បានបំផ្លាញកំណាត់ផ្លូវ ប្រវែង ២០០០ម៉ែត្រដែលទើបធ្វើថ្មីៗនៅក្នុងភូមិស្លាបប៉ាង ឃុំតាក្រៀម មិនអាចធ្វើ ដំណើរឆ្លងកាត់បាន និង ផ្ទះប្រជាពលរដ្ឋប្រហែល១០ខ្នង ត្រូវបានលិច ។


លោកមេឃុំបានអះអាងថា ទឹកដែលហូរធ្លាក់មកប្រឡាយអូរដូនពៅនេះ គឺជាទឹកដែលហូរបែកចេញពីស្ទឹងបវេល មកទម្លាក់នៅទីនេះ និង បន្តហូរចូលទំនប់អាងកំពីងពួយ ប៉ុន្តែ ដោយសារកម្លាំងទឹកខ្លាំងពេក ហូរមិនទាន់ ធ្វើអោយ លិច លើខ្នងប្រឡាយ លិចលង់ដូច្នេះ ។ លោកថា កាលិចលង់ដ៏ខ្លាំងនេះ គឺលោកបានដឹងតាំងពីថ្ងៃដំបូងម៉្លេះ ព្រោះលោកបានឃើញទឹកមានសភាពឡើងពេញប្រៀបក្នុងអូរដូនពៅ និងបានអោយកាន់ទ្វារទឹក រាយការណ៍ ប្រាប់មន្ទីរធនធានទឹក ដើម្បីអោយទម្លាក់ទ្វារទឹកមកវិញខ្លះ កុំអោយទឹកជន់ខ្លាំងពេក ប៉ុន្តែអ្នកកាន់ទ្វារទឹកបានឆ្លើយតបថា បានរាយការណ៍ទៅកាន់មន្ទីរហើយ មិនមានការឆ្លើយតប ហើយគាត់ មិនហ៊ានសម្រេចនោះទេ ។

   
លោកមេឃុំព្រួយបារម្ភថា បើសិនជាទឹកនៅបន្តជនលិចកាន់តែខ្លាំង វានឹងប៉ះពាល់ហេដ្ឋារចនា សម្ព័ន្ធក្នុងឃុំតាក្រៀមនេះកាន់តែខ្លាំង និង អាចកាត់ផ្តាច់ផ្លូវពីភូមិមួយទៅភូមិមួយច្រើន។
ទាក់ទងការលើកឡើងនេះ លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម ខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រុមមន្រ្តីជំនាញ បាន បើកទ្វារទឹកកម្រិតតាមបច្ចេកទេស ស្របតាមទំហ៊ំប្រឡាយអូរដូនពៅ ដើម្បីហូរចាក់ទៅកំពីងពួយ គឺ កម្រិត២០ម៉ែត្រគូប ក្នុងមួយស៊ឺហ្គុង មិនលើសនោះទេ ។លោកបញ្ជាក់ថា


កាលិចទឹកនៅ តំបន់ខាងលើ ដែលស្ថិតនៅជុំវិញអាងកំពីងពួយនេះ ព្រោះវាជាតំបន់ទំនាប ហើយមួយទៀត ប្រជាពលរដ្ឋ បាន ទៅធ្វើសំណង់និងផ្ទះអានាធិបតេយ្យនៅលើ លើមាត់ស្ទឹងនិង មាត់ប្រឡាយអូរដូនពៅ ផ្នែកកន្ទុយប្រឡាយនោះ ដែលធ្វើអោយស្ទះ ចរន្តទឹកហូរ ទើបទឹកបែកវាលដូច្នេះ ។


លោកប្រធានមន្ទីរបានស្នើរអោយអាជ្ញាធរឃុំ ធ្វើការសហការណ៍កុំអោយមានការសាងសង់សំណង់និងផ្ទះ ក្បែរមាត់ទំនប់នោះ ដែលធ្វើអោយស្ទះចរន្តទឹកហូរ បន្តទៀត ព្រោះមន្ទីរជំនាញតែ១មិនអាចគ្រប់គ្រងអស់នោះទេ ៕ ភី សុខ