ក្រុមអាជីវករលក់ដូរលើទំនប់កំពីងពួយស្នើរសុំបន្តលក់ដូរកុំទាន់ដេញ ខណៈមន្រ្តីថាដល់ពេល ដែលត្រូវរុះរើចេញដើម្បី កសាងច្រាំងទំនប់ហើយ

Phy Sok, [14.09.21 13:30]

  ក្រុមអាជីវករដែលលក់ដូរលើខ្នងទំនប់អាងកំពីងពួយ ក្នុងឃុំតាក្រៀម ស្រុកបាណន់ខេត្តបាត់ដំបង បានស្នើសុំមន្រ្តីជំនាញនិងអាជ្ញាធរ អនុញ្ញាតិអោយពួកគាត់ លក់ដូរទីនេះបន្តទៀតសិន ដើម្បីរ កចំណូលចិញ្ចឹមគ្រួសារ ក្នុងអំឡុងពេល ជួបវិវបត្តិកូវីដ១៩ កុំទាន់អាលដេញពួកគាត់ចេញអី។

អ្នកស្រី គឹម ចិន្តា រស់នៅភូមិតាង៉ែន ឃុំតាក្រៀមស្រុកបាណន់ ដែលជា អាជីវករលក់ភេសជ្ជះនិងបុកល្ហុង លើទំនប់កំពីងពួយនេះ បាននិយាយថា មន្រ្តីជំនាញបានដេញពួកគាត់ស្ទើររាល់ថ្ងៃ អោយរើចេញ ដើម្បី កសាងទំនប់ ហើយមន្រ្តីខ្លះប្រើពាក្យមិនសមរម្យផងដែរ ។ អ្នកស្រីបញ្ជាក់ថា ពួកគាត់ស្នើ សុំបន្តលក់ដូរលើទំនប់នេះសិន កុំទាន់អាលដេញ ពួកគាត់ ចេញ ដើម្បីរកចំណូលចិញ្ចឹមកូននិង បង់ធនាគារ បើសិនជារដ្ឋត្រូវការពេលណា គាត់នឹងចេញភ្លាម ។

អ្នកស្រីអោយដឹងថា កន្លងមកអាជីវករបានរើតូបចេញពីច្រាំងម្ខាងទំនប់ខាងលិច ទៅតាមមន្រ្តីជំនាញ ដើ ម្បីកសាងជើងទេទំនប់ម្តងហើយ ដោយរើមកតាំងលក់ម្ខាងទៀត ដោយអាជ្ញាធរថាអោយពួកគាត់ លក់ដូរបណ្តោះអាសន្នសិនទៅ ។

អាជីវករផ្សេងទៀតបាននិយាយ ក្រុមបច្ចេកទេសទើបកសាង ជើងទេមួយចំហៀង ខាងលិចនោះ មិន ទាន់ហើយទេ ហើយទីតាំងដែលពួកគាត់លក់ក្បែរច្រាំងទំនប់ ខាងកើតនេះមិនទាន់ធ្វើដល់ទេ ដូច្នេះ ពួកគាត់សុំលក់បន្តសិន បើសិនជារដ្ឋត្រូវការចាំបាច់ហើយ ពួកគាត់នឹងរើចាកចេញ មិនទាមទាអ្វីទេ។

 

ទាក់ទងករណីខាងលើនេះ លោក ឡុង ផល្គុណ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបង បានមានប្រសាសន៍ថា ជាគោលការណ៍គឺមិនអនុញ្ញាតិអោយលក់ដូរទីនេះនោះទេ។ ប៉ុន្តែកន្លងមក មន្ទីរបានអាធ្យាស្រ័យនិងទុកពេលអោយពួកគាត់លក់ដូរនៅទីនេះ ច្រើនឆ្នាំ ដែរហើយ ។

តែមកទល់ពេលនេះក្រុមបច្ចេកទេស ត្រូវការរៀបចំកសាងច្រាំងទំនប់នេះហើយ ដើម្បីរៀប ចំប្រព័ន្ធធារាស្រ្ត ។ លោកបញ្ជាក់ថាកន្លែងដែលអាជីវករកំពុងលក់ដូរនេះគឺត្រូវកាយដើម្បីរៀបចំ ធ្វើច្រាំងទៅតាមបច្ចេកទេស។ ហើយទីតាំងនេះក៏ធ្លាប់បាក់ទំនប់ ដោយកម្លាំងទឹកជំនន់ ខ្លាំងនា ឆ្នាំកន្លងទៅផងដែរ ដូច្នេះដើម្បី បញ្ជៀសគ្រោះថ្នាក់ រឺ ហានិភ័យដល់ពួកគាត់ផង និង ដើម្បី កសាងទំនប់ ផង ពួកគាត់ត្រូវតែរើចេញ ។

លោក ឡុង ផល្គុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងធនធានទឹករៀបចំ ធ្វើប្រព័ន្ធ ធារាស្រ្ត ទំនប់កំពីងពួយនេះគឺដើម្បី ប្រជាពលរដ្ឋរស់នៅតំបន់នេះហ្នឹងឯង ដើម្បី ធ្វើស្រែ និង ដំណាំ ផ្សេងៗ ក្រុមអាជីវករគួរយោគយល់ ។

លោកបញ្ជាក់ថាទំនប់កំពីងពួយនេះ មានវិសាលភាពធំធេង នៅពេលដែលរៀបចំប្រព័ន្ធធារាស្រ្តរួចហើយ អាចមានលទ្ធភាព ស្តុកទឹកបាន១៧០លានម៉ែតគូប ដែលអាចស្រោចស្រពដីស្រែ ចំនួនបីស្រុកគឺ ស្រុក បាណន់ ថ្មគោល និង ក្រុងបាត់ដំបង ចំនួន ២៤ ០០០ហិចតា នៅរដូវវស្សា និង រដូវប្រាំងជាមធ្យម ចំនួន ១៦ ០០០ហិចតា ៕ ភី សុខ