តុលាការសម្រេចឃុំខ្លួនអ្នកកាសែតឈ្មោះកៅពិសិដ្ឋ ជាបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើសចំនួនពីរ

Phy Sok, [19.07.21 09:59]

ចៅក្រមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លោក កៅ ពិសិដ្ឋ អាយុ៣២ ឆ្នាំ មានតួនាទីជា ប្រធាន សាខាខេត្តបាត់ដំបង នៃគេហទំព័រសៀមរាប ទាន់ហេតុការណ៍ ក្រោមបទចោទ ប្រកាន់ចំនួនពីរបទល្មើសធំៗ។

លោក ចៅក្រម សេង ស៊ឹមសូរីយ៉ា ដែលជាអ្នកកាន់សំណុំរឿងនេះ បានមានប្រសាសន៍អោយដឹងនា ថ្ងៃទី១៨ ខែកក្កដា ថា អ្នកកាសែតខាងលើនេះ ត្រូវ រងការចោទប្រកាន់ពីបទញុះញង់អោយ ប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និង បទរារាំង វិធានការរដ្ឋបាល នៃច្បាប់ស្តីពីការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

លោកចៅក្រមមានប្រសាសន៍បន្តថាអ្នកកាសែតខាងលើនេះត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង បណ្តោះអាសន្ន រង់ចាំការស៊ើបសួរបន្ថែមរកមូលហេតុអ្វីបានជារូបគេមិនជឿលើជំងឺកូវីដ១៩ ហើយផ្សាយ ព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក បង្កើតអោយមានការញុះញង់ បង្ករភាពវឹកវរដល់សង្គម និង ផ្សាយព័ត៌មានអោយ ប្រជាពលរដ្ឋ មានការភ័ណ្ឌច្រឡំ ។

សូមបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ កៅ ពិសិដ្ឋ អាយុ៣២ ឆ្នាំ រស់នៅភូមិ ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានតួនាទីជា ប្រធាន សាខាខេត្តបាត់ដំបង នៃគេហទំព័រ សៀមរាប ទាន់ហេតុការណ៍ ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃត្រង់ ទី១៤ខែកក្កដា ២០២១ នៅចំណុចភូមិនិង សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ហើយបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថភ្លាមៗ។

ការឃាត់ខ្លួននេះក្រោយពីអ្នកកាសែតរូបនេះបានសរសេរខ្លឹមសាររិះគន់ និង វាយប្រហារលើរាជរដ្ឋាភិបាល ជាបន្តបន្ទាប់ ។ យោងលើខ្លឹមសារដែលអ្នកកាសែតឈ្មោះ កៅ ពិសិដ្ឋ បានសរសេរបង្ហោះនៅក្នុងបណ្ដាញសង្គមជាបន្តបន្ទាប់ នៅក្នុងអាខោនឈ្មោះ « Kouv Piseth » នៅក្នុងអំឡុងខែឧសភា កន្លងទៅ ខណៈពេលដែលរាជរដ្ឋាភិបាល ប្រកាសហាមមិនឲ្យផឹកស៊ី ឬថតបង្ហោះតាមបណ្ដាញសង្គម បែរជាជននេះផឹកស៊ីថតបង្ហោះផ្គើននឹងបំរាមនេះ ។ ហើយក្នុងអំឡុងពេលថ្មីៗនេះ អាក់ខោនដដែលបានជួបជុំមិត្តភក្ដិផឹកស៊ីថតបង្ហោះ អមដោយខ្លឹមសារ «ពួកខ្ញុំមិនគាំទ្រទេ ការកាន់អំណាចរបស់បក្សប្រជាជន ចុះចេញទៅ ពួកខ្ញុំក្មេងជំនាន់ក្រោយ ពួកខ្ញុំមិនគាំទ្រទេ ចុះចេញទៅ» ហើយអ្នកកាសែតនេះ ក៏បានបង្ហោះរូបភាពម្ដុំគ្នាផឹកស៊ីបង្ហាញកំប៉ុងស្រាបៀរដូចមុនៗដែរ តែក្លែមខ្លឹមសារហាក់ចាស់ដៃជាងមុន។ ខ្លឹមសារនោះសរសេរយ៉ាងដូច្នេះថា « ពួកខ្ញុំទាំង៣នាក់ សូមសំណូមអោយសហគមន៍អន្តរជាតិ ចាត់ការមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសូមអោយអន្តរជាតិ កាត់ផ្ដាច់ជំនួយទាំងអស់»។

 

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ឈ្មោះ កៅ ពិសិដ្ឋ បានបង្ហោះខ្លឹមសារវាយប្រហាររដ្ឋាភិបាលជាបន្តបន្ទាប់ ច្រើនលើកច្រើនសារហើយ តែធ្វើឲ្យប៉ះពាល់ប្រមុខរាជរដ្ឋាភិបាលធ្ងន់ធ្ងរបំផុត ការប្រព្រឹត្តចុងក្រោយនេះ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ ជននេះបានបំផុសបំផុល និងព្យាយាមរារាំងមិនឲ្យអ្នកស្រុកទៅចាក់ថ្នាំវ៉ាក់សាំង បង្ការកូវីដ១៩ទៀតផង។

ជាមួយនឹងការឃាត់ខ្លួនអ្នកកាសែត រូបនេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួនដូចជា ទូរស័ព្ទដៃដែលប្រើប្រាសអាខោនហ្វេសប៊ុកបង្ហោះខ្លឹមសារវាយប្រហារថ្នាក់ដឹកនាំ រថយន្តម៉ាកកាំមេរី ស៊េរីឆ្នាំ៨៩ ពណ៌ស០១គ្រឿង និងប័ណ្ណសារព័ត៌មាន០១សន្លឹក៕ អត្ថបទ ភី សុខ