ការអប់រំ​ក្មេងប្រុស​ជា​មធ្យោបាយ​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​

អំពើហិង្សា​នៅតែ​ជា​បញ្ហា​ចាក់ស្រេះ​នៅក្នុង​សង្គម​ខ្មែរ ដែល​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ ជាពិសេស​អំពើហិង្សា នៅក្នុង​គ្រួសារ ដែល​ធ្វើ​មាន​ផលប៉ះពាល់​ដល់​សង្គម ។ សាលារៀន​ជា​កន្លែង​ដ៏​សំខាន់​មួយ សម្រាប់​សិក្សាអប់រំ​អំពី” សីល​ធ​ម៏ និង សុ​វជី​វៈធ​ម៏ ” ហើយ លោកគ្រូ អ្នកគ្រូ នៅពេល​បង្រៀន​គួរ​បញ្ជ្រាប ពី​ផលប៉ះពាល់​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​ដល់​ក្មេងប្រុស ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង និង ​ជៀស​ផុតពី​ការប្រព្រឹត្ត​ហិង្សា​ទៅលើ​ស្ដ្រី នៅពេល​ពួកគេ​ធំ​ឡើង​មានគ្រួសារ នោះ​។​

លោក វ៉ន់ វី អាយុ​៣២​ឆ្នាំ បាន​លើកឡើងថា​៖ ការសិក្សាអប់រំ​សម្រាប់​ក្មេងប្រុស​ជា រឿង​សំខាន់​ណាស់ ដើម្បី​ឲ្យ​គាត់​បាន​យល់ដឹង ប៉ៈ​ពាល់​នៃ​ការប្រព្រឹត្ត​អំពើហិង្សា​គ្រួសារ ហើយ​អាចឈាន​ទៅដល់​កាត់បន្ថយ​ហិង្សា​ថែម​ទៀតផង ។ មួយវិញទៀត លោកគ្រូ អ្នកគ្រូ​ពេល​បង្រៀន​គួរតែ​បញ្ជ្រាប​ពី​ផ្លូវច្បាប់​ខ្លះៗ​ឲ្យ​គាត់​បានដឹង ពី​ហិង្សា​នោះ​។​

ចំណែកឯ កញ្ញា ស្រី​នី​ត​ ជា​និស្សិត​រូប​សិក្សា​នៅ​សកល​វិទ្យាល័យ​ខេមរៈ បាន​និយាយថា​៖ បើសិនជា​ការសិក្សាអប់រំ​របស់​ក្មេងប្រុស​បានល្អ គាត់​អាច​និង​មាន​អាស្រ័យ​ល្អ​ច្រើន ហើយ​អាច​យល់ដឹង ថា​រឿង​អ្វី​គួរ​ធ្វើ និង​រឿង​អ្វីដែល​មិនគួរ​ធ្វើ ។​

រីឯ កញ្ញា លំអង ធ្លាប់ជា​គ្រូបង្រៀន​ផង​នោះ បាន​សំណួ​ម​ឲ្យ លោក​គ្រួ អ្នកគ្រូ​ទាំងអស់ បង្រៀន​ឲ្យ​បាន​ច្រើន​ពី​ប៉ៈ​ពាល់​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​កុំ​គ​ម្រួ​តាមនៃ​អ្នក​ដែល​ប្រព្រឹត្ត​អំពើហិង្សា​គ្រួសារ ។​

បញ្ហា​នេះ លោក យ៉ាន ស៊ុន តែង នាយករង​សាលាបឋមសិក្សា​២​ឆ្នួ​បាន​មាន​ប្រសា​ស​ន៏​ថា​៖​សាលា​ធ្លាប់បាន​ផ្សព្វផ្សាយ​ពី​ផល​ប៉ៈ​ពាល់​នៃ​អំពើហិង្សា​គ្រួសារ ដល់​លោក​គ្រួ អ្នកគ្រូ ដើម្បី​ឲ្យ​គាត់​ប​ង្រៀ​ឬ​បញ្ជ្រាប​តាមរយៈ​មេរៀន ណា​ដែល​ពាក់​ពន្ធ​និង​អំពើហិង្សា​ផងដែរ ។​

ការសិក្សាអប់រំ​សម្រាប់​ក្មេងប្រុស​ក៏​ជា​ចំ​នែកមួយ ដើម្បី​កាត់បន្ថយ​អំពើហិង្សា​ក្នុង​គ្រួសារ​ផងដែរ ។ មន្ទីរអប់រំ​យុវជន និង​ កីឡា​ខេត្ត ត្រូវ​ឲ្យ​ជំរុញ​លោកគ្រូ អ្នកគ្រូ​បញ្ជ្រាប ពី​ផល​ប៉ៈ​ពាល់ នៃ​អំពើហិង្សា​គ្រួសារ​ចំពោះ​ក្មេង​ឲ្យ​បាន​ច្រើន ដើម្បី​ពួកគេ​ធំ​ឡើង​ជៀស​ផុតពី​ការប្រព្រឹត្ត​ហិង្សា​ទៅលើ​គ្រួសារ​ខ្លួន ។

​អត្ថបទ​៖​ឈឿន ថៃ​កឿ​