មន្ត្រីមន្ទីរបរិស្ថានខេត្តបាត់ដំបង បានអំពាវនាវ ដល់ពលរដ្ឋទូទៅ ឱទុកដាក់ថង់ប្លាស្ទិក បន្ទាប់ពីប្រាស់ប្រាស់ ត្រឹមត្រូវ ជៀសវាងនាំប៉ះពាល់សុខភាព និងសោភ័ណភាព ។ ការលើកឡើងបែបនេះ ធ្វើក្នុងកម្មវិធីសន្ទនាមតិវិទ្យុជាតិចំការចេក ថ្ងៃទី ០៧ មិថុនា ឆ្នាំ ២០១៩ ។
លោក អៀ គឹមឆេង អនុប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបងបាន អំពាវនាវ ឱ្យមជ្ឈដ្ឋានទូទៅ នៅពេលប្រើប្រាស់ថង់ប្លាស្ទិក រួច ត្រូវទុកដាក់ ក្នុងធុងសម្រាម ត្រឹមត្រូវ ដើម្បីបរិស្ថានខេត្តយើង មានភាពស្រស់ស្អាត គឺត្រូវចាប់ផ្តើម ពីមនុស្សម្នាក់ៗទៅ ។
ម្យ៉ាងទៀត លោកបញ្ជាក់ថា ការចូលរួមកាត់បន្ថយ ថង់ប្លាស្ទិក មនុស្សម្នាក់@ក៏ត្រូវ យកចិត្តទុកដាក់ ដោយនៅពេល វេចខ្ចប់ របស់រប ផ្សេងៗ ដោយប្រើថង់ គឺមិនត្រូវយកថង់ប្លាស្ទឹកច្រើនទេ ។ ចំណែក ផលប៉ះពាល់វិញលោកថា ថង់ប្លាស្ទិកនេះ នាំឱ្យប៉ះពាល់សុខភាព មនុស្ស ធ្ងន់ធ្ងូរ ដែលយើងមើលមិនឃើញ លើសពីនេះក៏ប៉ះពាល់ដល់បរិស្ថានដែរ ។ ហើយចំណែកមន្ទីរបរិស្ថានវិញ លោកថា បានធ្វើការផ្សព្វផ្សាយ តាមបណ្តាស្រុក ក្រុង ដើម្បីអោយពលរដ្ឋ មានការយល់ដឹង ពីការទុកដាក់សម្រាម ពិសេសថង់ប្លាស្ទិក ។
បញ្ជាក់ថា៖ បច្ចុប្បន្ននេះ ការប្រើប្រាស់ថង់ប្លាស្ទិក ត្រូវបានគេមើលឃើញថា មនុស្សម្នាក់ៗ សឹងតែមិនអាច ជៀសផុត នៅពេលយើងទិញរបស់រប ផ្សេងៗ តែងតែច្រក មកតាមខ្លួន យ៉ាងហោចក៏ម្នាក់មួយដែរ ។ បញ្ហានេះ នាំអោយ សំបូរដោយថង់ប្លាស្ទិក តាមដងផ្លូវ ទីសាធារណៈ នៅប្រសិនបើមនុស្សម្នាក់ៗមិនបាន ទុកដាក់អោយបានត្រឹមត្រូវ ។
យោងតាមអនុក្រិត ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក អនុក្រិតនេះ មានគោលបំណង បង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូលការផលិត , ការចែកចាយ, ការប្រើប្រាស់ថង់ប្លាស្ទិក , សំដៅធានាបានកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភណ័ភាព ។
អត្តបទ៖ ញ៉ែម ចាន់