សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត អញ្ជើញបំពេញទស្សនកិច្ច នៅអាគារ ហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel

សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូ បំពេញទស្សនកិច្ច នៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន( Keppel’s Infras truchuc@changi)ក្នុងឱកាសនៃដំណើរ បំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋ សិង្ហបុរី ចាប់ពីថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ។

អគារ Keppel’s Infras trueture@ Changi ប្រើប្រាស់បច្ចេកវិទ្យា ចុងក្រោយក្នុងការ ផ្តល់នូវដំណោះស្រាយ នានាដល់អ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។អគារនេះគឺជាគំរូ សម្រាប់ការរចនា ប្រកបដោយនិរន្តរភាព និងការគ្រប់គ្រង ការប្រើប្រាស់ថាមពល ការប្រើប្រាស់ទឹក និងប្រព័ន្ធត្រជាក់ នៅក្នុងសិង្ហបុរី ព្រមទាំងបង្ហាញពីភាព ច្នៃប្រឌិត ក្នុងវិស័យហេដ្ឋាចរនាសម្ព័ន្ធ ដោយផ្តល់នូវដំណោះស្រាយ ដ៏មានតម្លៃ និងប្រសិទ្ធភាព សម្រាប់អនាគត ប្រកបដោយនិរន្តរភាព។

អគារ Keppel’s Infras tructure@ Chanhi មានចំណុចពិសេសៗ មួយចំនួនរួមមាន៖(១) ប្រសិទ្ធភាពថាមពល៖អគារនេះត្រូវបាន រៀបចំយ៉ាងទំនើប លើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់ចេញចូល ដោយធ្វើឲ្យមានប្រសិទ្ធភាព ថាមពលខ្ពស់(២)ការបង្កើតថាមពល និងកើតឡើងវិញ អគារនេះត្រូវបានបំពាក់ ដោយបន្ទះស្រូបពន្លឺ ព្រះអាទិត្យនិង បច្ចេកវិទ្យាទំនើប ផ្សេងៗទៀត ដើម្បីបង្កើតថាមពល កកើតឡើងវិញ នៅនឹងកន្លែង(៣) បច្ចេកវិទ្យាឆ្លាតវៃ៖អគារនេះប្រើប្រាស ឧករណ៍ ឆ្លាតវៃដូចជា ឧបករណ៍ចាប់សញ្ញា អំពូល LED និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សាកយានយន្ត អគ្គិសនី(៤)ការរចនាប្រកបដោយប្រសិទ្ធភាព អគារនេះរួមបញ្ចូល ឧករណ៍ប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រព័ន្ធស្តុកទឹកភ្លៀង និងសម្ភារ:សម្រាប់ ការសាងសង់ប្រកប ដោយនិរន្តរភាព និង(៥) អគារបៃតង៖ អគារនេះមានលក្ខណ: បៃតងយ៉ាងទូលំទូលាយ ដែលរួមចំណែកដល់ ការបង្កើត បរិយាកាសត្រជាក់ ប្រកបដោយផាសុកភាព៕ ប្រភព APP