ប្រជា​ពលរដ្ឋ​ខ្មែរ​អ៉ីស្លាម ដែលមាន​ជីវភាព​ខ្វះខាត សរុប​ចំនួន​៥​គ្រួសារ​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទ​ក្រហម​កម្ពុជ​ខេត្ត​បាត់ដំបង​។​

​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​នៃ​ការខ្វះខាត​ស្បៀងអាហារ​របស់​ប្រជា​ពល រដ្ឋ នៅក្នុង​ដំណាក់កាល ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ធ្វើ​សង្គ្រាមត្រជាក់​គឺ​ការប្រយុទ្ធប្រឆាំង​នៃ​ជំងឺ​Covid-19 ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ ដំបង ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈ កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​បាន​ចុះ​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្មែរ​អ៉ីស្លាម ដែលមាន​ជីវភាព​ខ្វះខាត សរុប​ចំនួន​៥ គ្រួសារ រស់នៅ​ភូមិ​ទួល​ជំ​ភ្លូ​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​៩​ខែកក្កដា​នេះ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាក សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សំ ណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​គ្រួសារ​ទាំងអស់ ដែល​ជានិច្ចកាល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជា​ពល រដ្ឋ​ដោយ​មិន​ប្រកាន់​ពី​និន្នាកា​រន​យោ បាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ពោល “​ទីណា​មាន​ការលំបាក ទីនោះ​មាន​កាកបាទ ក្រហម​កម្ពុជា​” ។​

​ជាពិសេស​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ និង​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​-១៩ សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​បំផុត​ចំពោះ​បងប្អូន​ប្រជា​ពល រដ្ឋ​ងាយ​រងគ្រោះ នៅ​មូលដ្ឋាន ព្រោះ​ឥទ្ធិ​ល​ជម្ងឺ​កូវី​ដ​-១៩ បាន​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច និង ជីវភាព​របស់​បងប្អូន​ក្នុង​ការប្រកប​របរ​ទ​ទួល ទាន​ប្រចាំថ្ងៃ សំខាន់ គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មាន​កូន​ច្រើ អ្នក​ផ្ទុកមេរោគ​អេដស៍ និង ជនពិការ​ទីទ័លក្រ ។​

​ឯកឧត្ដម​បណ្ឌិត​ប្រធាន​គណៈកម្មាធិការ​សាខា​ក៏​បាន​បញ្ជាក់​ដែរ​ថា អំណោយ​មនុស្សធម៌​ទាំងអស់នេះ គ្រាន់តែ​អាចជួយ​សម្រួល​ការខ្វះខាត​របស់​បងប្អូន​បាន​មួយ​រយៈពេល​ខ្លី ក្នុងពេល​ដែល​ប្រទេសជាតិ​កំពុង​ជួប​នូវ​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩ ដែល​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ក្នុង​ជីវភាព​របស់​បងប្អូន​ជា​គ្រួសារ​ងាយ​រងគ្រោះ​និង​បា​ម​អំពាវនាវ​ដល់​បងប្អូន ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត​និង​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​ទៅលើ​កុមារ​តូចៗ ត្រូវ​ស្លៀក​ខោអាវ​វែង និង​គេង​នៅក្នុង​មុង​ជ្រលក់​ថ្នាំ​ដើម្បី​ការពារ​ជំងឺគ្រុនឈាម​ដែល​កំពុង​រីក​រាលដាល ព្រមទាំង​ចេះ​សម្អាត​អនាម័យ​ជុំវិញខ្លួន និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​កុំអោយ​មាន​ករណី​គ្រោះថ្នាក់​។​

​អំណោយ​មនុស្សធម៌​ដែល​បាន​ចែក​ជូន​ក្នុង​១​គ្រួសារៗ​ទទួលបាន​៖ អង្ករ ២៥ គីឡូក្រាម​២.​មី​១​កេស ឃី​ត ១​កញ្ចប់​(​ភួយ ក្រមា អាវយឺត​)​ត្រីខ​៦ កំប៉ុង​ទឹកបរិសុទ្ធ​វី​ឃែរ​ចំណុះ ២០ លីត្រ​១​ធុង​និង​ថវិកា​៥​ម៉ឺន​រៀល និង​សម្ភារ​ប្រើប្រាស់​ផ្ទះបាយ​មួយចំនួនទៀត ផងដែរ​។​បញ្ជាក់​សម្ភារៈប្រើប្រាស​ផ្ទះបាយ​ជា​អំណោយ​របស់​ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត កំប្រង់​ស្រុក​កំរៀង​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាត់ដំបង​៕​