កូនខ្មែរ 2 រូប បញ្ចប់ការសិក្សា ភ្នែកនុយក្លេអ៊ែរ ស៊ីវិល ប្រកបដោយជោគជ័យ

Mot Voyho, [19.07.21 16:10]

អតីត នៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា សាលាតិចណូ ចំនួនពីររូប បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ជំនាញនៅខ្លេអ៊ែ ស៊ីវិលដោយជោគជ័យ ពីសាកលវិទ្យាល័យមួយ នៅប្រទេសរុស្ស៊ី។

លោកកែវមករា និងលោក គិមចាន់ប៉ាលី បានបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរ ជំនាន់ទី 1 នៃគម្រោងអភិវឌ្ឍន៍ ធនធានមនុស្ស របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីអាចឈានទៅ សម្រេចបានការអភិវឌ្ឍ វិស័យថាមពល នុយក្លេអ៊ែរ ស៊ីវិលនៅកម្ពុជា នាពេលខាងមុខ។ នេះបើតាមការឲ្យដឹង ពីឯកឧត្តម នេតភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន។ ឯកឧត្តមបានឲ្យដឹងទៀតថា និស្សិតទាំងពីររូបនេះ ស្ថិតក្នុងចំណោមនិស្សិត ចំនួន 6 រូបផ្សេងទៀត ដែលបាននឹងកំពុង បន្តការសិក្សាលើជំនាញ ក្រោមការសម្របសម្រួល របស់ក្រសួងបរិស្ថាន។

ឯកឧត្តម រដ្ឋមន្ត្រី សាយសំអាល ប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍដោយចីរភាព បានបង្ហាញ មោទនៈភាព ដែលកម្ពុជាមានធនធានមនុស្ស ដ៏កម្រលើ ជំនាញ ថាមពលនុយក្លេអ៊ែរ ស៊ីវិល ក្នុងសម័យតេជោសែន។ ប្រទេសកម្ពុជាត្រូវការធនធានមនុស្ស ក្នុងវិស័យនេះ បន្ថែមទៀត ដោយសារការសិក្សាស្រាវជ្រាវ ការអនុវត្តនិងការលើកកម្ពស់ វិទ្យាសាស្រ្ត បច្ចេកវិជ្ជា នុយក្លេអ៊ែរ មានសារៈសំខាន់សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិ អភិវឌ្ឍដោយចីរភាព នៅកម្ពុជា មានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ជាមួយ សាជីវកម្ម ថាមពលបរមាណូ រដ្ឋរុស្ស៊ី Rasatam និងសាជីវកម្មនៅខ្លេអ៊ែ ជាតិចិន (CNNC) ស្ដីពីកិច្ចសហប្រតិបត្តិការ លើការប្រើប្រាស់ថាមពល នុយក្លេអ៊ែរ សម្រាប់បម្រើឱ្យ គោលបំណង សន្តិភាព ក្នុងទិសដៅដើម្បី អភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ ការយល់ដឹង ជាសាធារណៈ និងការប្រើប្រាស់ បច្ចេកវិទ្យា នុយក្លេអ៊ែរ ក្នុងវិស័យអាទិភាព ដូចជាឧស្សាហកម្ម កសិកម្ម វេជ្ជសាស្ត្រ សុវត្ថិភាព ចំណីអាហារ និងថាពល សំណង់បរិស្ថាន ជាដើម។ ក្នុងក្របខ័ណ្ឌការងារ របស់ប្រទេសកម្ពុជា ឆ្នាំ 2017 2023 ជាមួយទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ កម្ពុជាយកចិត្តទុកដាក់ លើវិស័យអាទិភាព រួមមាន ការកសាងក្របខណ្ឌច្បាប់ សុវត្ថិភាព នុយក្លេអ៊ែរ និងការសាយភាយ កាំរស្មីសុខភាព មនុស្សកសិកម្ម ការចិញ្ចឹមសត្វ សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងធនធានទឹក ការធ្វើផែនការ និងកម្មវិធី អនុវត្តការងារ ក្នុងវិស័យថាមពល កិច្ចការពារបរិស្ថាន ត្រួតពិនិត្យនិងការគ្រប់គ្រង សំណល់វិទ្យុសកម្ម ការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ការរក្សាកេរមរតក វប្បធម៌ ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអប់រំជាដើម៕ ប្រភព វិទ្យុជាតិ កម្ពុជា