កំពីងត្នោត ជាអាហារតដូនតាខ្មែរ នៅតែពេញនិយមសម្រាប់អ្នកទិញទៅទទួលទាន

កំពីងត្នោត ជាអាហារតដូនតាខ្មែរ នៅតែពេញនិយមសម្រាប់អ្នកទិញទៅទទួលទាន

កំពីងត្នោត ជាអាហារដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋខ្មែរទិញយកមកទទួលទាន ដែលមានរស់ជាតិផ្អែម ឈ្ហុយឆ្ងាញ់ ជាប់មាត់ ញ៉ាំ១ហើយ ចង់ញាំមួយទៀត ។

អាហារធម្មជាតិ ប្រភេទនេះក្រៅពីទទួលទានឆ្អែត នឹងពោះ វាក៏ជួយសុខភាពផងដែរ ធ្វើអោយត្រជាក់សាច់ នេះបើតាមអ្នកប្រកបរបរ ផ្សាំនឹងលក់កំពីងត្នោត។

អ្នកស្រី ធៀម វ័យ៣០ ឆ្នាំ ដែលប្រកបរបរលក់កំពីងត្នោតនៅផ្សារបឹងឈូក ខេត្តបាត់ដំបង បាននិយាយថា កំពីងត្នោតនៅតែពេញនិយមសម្រាប់ប្រជាជនខ្មែរ ទិញទទួលទាន ព្រោះវា មានរស់ជាតិឈ្ងុយឆ្ងាញ់ ។ អ្នកស្រីបញ្ជាក់ថា គាត់លក់កំពីងត្នោតនេះដាច់ណាស់ គឺលក់ម្តងៗ ប្រមាណ២០ស្លឹក ស្មើរ ៨០០០គ្រាប់ ក្នុងមួយគ្រាប់លក់ចេញ៤០០រៀល ។

ស្រ្តីវ័យកណ្តាលមានកូនទោល រូបនេះបានអោយដឹងថា ប្តីរបស់គាត់បានប្រមូលទិញ ផ្លែត្នោត ទុំពីអ្នកស្រុក ក្នុងភូមិ ក្រឡាញ់ ឃុំ ក្បាលត្រាច ស្រុក ក្រគរ ខេត្តពោធិសាត់ ក្នុងមួយផ្លូន (៤០គ្រាប់) ២០០០រៀល យកមកគរនិងចាក់ទឹក ថែទាំរយៈពេលបីខែ ទើបគ្រាប់ត្នោតដុះ អាចយក កំពីងមកលក់បាន។

អ្នកស្រីបញ្ជាក់ថា ត្នោតទុំដែលប្រមូលទិញ យកមកបណ្តុះបានក្នុងមួយរដូវៗ ចាប់ពីដើមឆ្នាំ ដល់ខែចែត្រ គឺអស់ ត្នោតទុំហើយ។ នៅពេលដែលត្នោតដុះអាចកាប់យកកំពីងបាន ប្តីរបស់គាត់ ច្រកកំពីង ត្នោត តាមការ៉ុងផ្ញើរ តាមឡានឈ្នួល មកអោយអ្នកស្រី លក់នៅផ្សារបឹងឈូក ខេត្តបាត់ដំបង ជា រាងរាល់ថ្ងៃ ដោយអ្នកស្រី ដេកចាំលក់នៅទីនោះផ្ទាល់តែម្តង ។

ដើមត្នោតជាអត្តសញ្ញាណជាតិខ្មែរមួយ ដែលផ្តល់ផលប្រ
យោជន៍តាំងគល់ដល់ចុង សម្រាប់ ប្រជាជនខ្មែរតាំងពីសម័យបុរាណមក ដើមត្នោត អាចធ្វើជាទូក ,អំបោស ,ស្លឹកធ្វើជាមួក រឺ ឧបករណ៍ប្រើប្រាស់ផ្សេងៗ ,ចំណែកក្តត្នោតកៀបយកទឹក, ផ្លែខ្ចីរឺទុំធ្វើបង្អែម រឺ បេះទទួលទាន ជាដើម ។ល។

អត្ថបទ លោក ភី សុខ