ក្រសួងការងារ បង្កើនការទប់ស្កាត់ ការចម្លងរាលដាល ជំងឺកូវិត 19 នៅតាមរោងចក្រ សហគ្រាស

Mot Voyho, [18.08.21 16:25]

រដ្ឋមន្ត្រីក្រសួងការងារ បានបង្កើនការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវិត 19 ពិសេសប្រភេទបំប្លែងថ្មី នៅតាមរោងចក្រ សហគ្រាស អោយមានប្រសិទ្ធភាព ធានាបាននូវសុខភាព កម្មករនិយោជិត។

 

ឯកឧត្តម អិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ ត្រូអនុវត្តដូចនេះ

 

1- ត្រូវរៀបចំធ្វើតេស្តរហ័ស រកមេរោគកូវិត 19 ដល់កម្មករនិយោជិត ទាំងអស់ ឲ្យបានយ៉ាងតិច 2ដង មុនថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2021។

2- អាចបញ្ជាទិញឧបករណ៍ តេស្តរហ័ស រកអង់ទីហ្សែន កូវិត 19 ក្នុងតម្លៃដើម តាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬប្រភពស្របច្បាប់នានា។

3 ករណីរកឃើញ កម្មករនិយោជិតណា មានវិជ្ជមានកូវិត 19 តើមរយៈការធ្វើតេស្ត រហ័សនេះ ឬមានអាការសង្ស័យ ត្រូវរាយការណ៍ទៅលេខ ទូរសព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល 115 ដោយឥតគិតថ្លៃ ឬទំនាក់ទំនង ទៅក្រសួងសុខាភិបាល តើមានរយៈទូរសព្ទលេខ 012 488 681 ឬ 012 836 និង 868។

4 ត្រូវបន្តណែនាំដល់កម្មករ និយោជិត ឲ្យបន្តអនុវត្ត វិធានអនាម័យ សុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ និងអនុវត្ត វិធានការ សុវត្ថិភាព ផ្នែកសុខាភិបាល ឲ្យបានហ្មត់ចត់ និងត្រឹមត្រូវ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កំដៅ ការស្គែន QR Godo ពិសេសប្រកាន់ខ្ជាប់ ជានិច្ច នៅវិធានការ 3 កុំ និង 3 ការពារ រ
បស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងកុំទៅកាន់ស៊ីតាំងបី (ជ) កន្លែងមនុស្សជួបជុំ អ៊ូអរច្រើន និងមនុស្សនៅជិតគ្នា និងកន្លែងដែលបាត់ជាតិ។

5 ក្រោយថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2021 ត្រូវបន្តអនុវត្ត កាធ្វើតេស្តជាប្រចាំ លើមុខសញ្ញា កម្មករ និយោជិត ដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំ គណៈប្រឹក្សាការងារ កាលពីថ្ងៃទី 4 ខែឧសភាឆ្នាំ 2019។ ឯកឧត្តមសង្ឃឹមថា ម្ចាស់ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្ត តាមខ្លឹមសារ សេចក្តីណែនាំនេះ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងវិធានការ ប្រយុទ្ធនិងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19 នៅតាមរោងចក្រ សហគ្រាស។

យោងតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី 10 ខែសីហា ឆ្នាំ 2021 ស្ដីពីវិធានការ នៃការរួមចំណែក កាត់បន្ថយ ការរីករាលដាល នៃជំងឺកូវិត 19 និងចូលរួមអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ដី នៃយុទ្ធនាការ ថ្នាក់ជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ ការចម្លងវីរុសកូវីដ19 របស់អនុគណៈកម្មការ អប់រំបណ្ដុះបណ្ដាល និងទំនាក់ទំនង សាធារណៈ ពិសេសចូលរួម ចំណែកប្រយុទ្ធ ទប់ស្កាត់ការរីករាលដាល ជាទ្រង់ទ្រាយធំ នៃជំងឺកូវិត 19 បណ្ដាលមកពី មេរោគបំប្លែងថ្មី ប្រភេទដែលតា នៅតាមរោងចក្រសហគ្រាស៕ ប្រភប វិទ្យុជាតិ កម្ពុជា