ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅខេត្តបាត់ដំបងកើនដល់១០៦នាក់ហើយ ខណៈឡថ្មីកំពុង ធ្វើបន្ថែម

Phy Sok, [08.09.21 14:59]

ខណៈចំនួនតួលេខអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបងធ្លាក់មកនៅត្រឹម២ខ្ទង់នោះ ពោលគឺក្រោម១០០នាក់ក្នុង១ថ្ងៃនោះ ចំនួនអ្នកស្លាប់ដោយជំងឺកាចសាហាវមួយនេះ បានកើតឡើងជាង១០០នាក់ នាក់ហើយ នេះបើតាមមន្រ្តីមន្ទីរធម្មការនិងសាសនាខេត្ត។

លោក ទីតូ រតនៈ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង បានអោយដឹងតាមគណនីយ ហ្វេសប៊ុកផ្ទាល់ខ្លួនថា គិតត្រឹមថ្ងៃទី០៧ខែកញ្ញា ចំនួនអ្នកជំងឺកូវីដ១៩ បានស្លាប់កើនឡើង១០៦ នាក់ហើយ នៅទូទាំងខេត្តបាត់ដំបង ដែលបានយកមកបូជានិងបញ្ចុះនៅ ឈាបនដ្ឋានបូជាសព ភ្នំស្លឹក ស្ថិតនៅស្រុករតនមណ្ឌលខេត្តបាត់ដំបង ។

អ្នកជំងឺកូវីដ១៩ស្លាប់ចុងក្រោយទី១០៦ មានឈ្មោះ ស៊ុយ ភន ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិចំការ សំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

មន្រ្តីមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបងបានអោយដឹងថា បច្ចុប្បន្ននេះនៅឈានដ្ឋានបូជាសព អ្នកជំងឺកូវីដ១៩ មានឡបូជាសពចំនួន៣ ក្នុងនោះ ដំណើរការឡចំនួនមួយសិន ដោយ ឡ ចាស់១ កំពុងជួសជុល និង កំពុងតម្លើងឡថ្មធំមួយបន្ថែមទៀត ។

បើតាមលោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានអោយដឹងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានចេញគោលការណ៍ ផ្តល់ថវិការដល់ក្រុមគ្រួសារសព អ្នកជំងឺកូវីដ១៩ ក្នុងសព មួយ ៥លានរៀលដើម្បីចូលរួមដោះស្រាយទុក្ខលំបាកផ្នែកសេដ្ឋកិច្ចដល់គ្រួសារសព អ្នកជំងឺទាំងនោះ ។

បើតាមមន្ទីរសុខាភិបាលខេត្តអោយដឹងថា គិតត្រឹមថ្ងៃទី០៧ខែកញ្ញា ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦៣៨១នាក់ បូកទាំងអ្នកឆ្លងថ្មី ៧៥នាក់បន្ថែម ។ ចំនួននេះកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យនានា ក្នុងខេត្តបាត់ដំបង ចំនួន ១០០៨នាក់ ៕ ភី សុខ