កិច្ចប្រជុំពិនិត្យ នឹងពិភាក្សាអំពី ស្ថានភាពនៃជំងឺកូវិត ១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង


ឯកឧត្តម សុខលូ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាអំពីស្ថានភាព នៃជំងឺកូវិត ១៩ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីត្រៀមលក្ខណៈ ក្នុងការបើកដំណើរការ សេដ្ឋកិច្ច កាលពីព្រឹកថ្ងៃទិ ២០ខែតុលានេះថា មកដល់ពេលនេះ យើងត្រូវតែរៀនរស់ ជាមួយបរិបទថ្មី គឺត្រូវរៀនរស់ជាមួយ គូវិត ១៩ ដោយអនុវត្ត របៀបរស់នៅ បែបគន្លងថ្មី ដោយអនុវត្តតាម ការណែនាំ របស់ក្រសួងសុខាភិបាល ទើបឱកាសនៃការ បើកដំណើរការ សាលារៀន ដំណើរការសេដ្ឋកិច្ច អាចប្រព្រឹត្តទៅបាន បើយើងមិនអាច រៀនរស់បែបគន្លងថ្មី នេះទេ ឱកាសនៃដំណើរការ សេដ្ឋកិច្ចក្នុងខេត្ត ក៏ពិបាកនឹងកើតឡើងដែរ បណ្ដាលអោយប៉ះពាល់ ដល់ការប្រកបមុខរបរ របស់ប្រជាពលរដ្ឋ ដោយក្នុងនោះ ឯកឧត្តមក៏បានណែនាំ ដល់អាជ្ញាធរមូលដ្ឋាន ពិនិត្យរួមមាន អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ទទួលបន្ទុក ពិនិត្យមើលតំបន់ និងមើលលទ្ធភាព ដែលអាចបើកដំណើរការបាន ដោយត្រូវបើកជាជំហានជំៗ និងប្រកបដោយ ការទទួលខុសត្រូវខ្ពស់៕ ប្រភព រដ្ឋបាលខេត្ត បប