អនុប្រធាន​មន្ទីរ​សាធារណការ​៖ ត្រីចក្រយានយន្ត​ឬ​រ៉ឺម៉ក​ក​កង់​បី គឺ​ត្រូវតែ​រៀន​យក​ប័ណ្ណបើកបរ​

​​លោក សួ ប៉ុណ្ណា​រ៉ុង អនុប្រធាន​មន្ទីរ​សាធារណការ និង ​ដឹកជញ្ជូន ខេត្តបាត់ដំបង មានប្រសាសន៍ថា​៖ ត្រីចក្រយានយន្ត​ឬ​រ៉ឺម៉ក​កង់​បី ត្រូវតែទៅ​ទំនាក់​ទ​នង​មន្ទីរ​សា​ធារ​ការ ដើម្បី​រៀន​យក​ប័ណ្ណបើកបរ ទោះបី​ជាមាន​ប័ណ្ណបើកបរ​រថយន្ត​រួច​ក៏ដោយ​ក្តី​។ មូលហេតុ​ដែល​ត្រូវ​រៀន យក​ប័ណ្ណបើកបរ គឺ​ដោយ​ច្បាប់​បានចែង​យ៉ាងច្បាស់​លាស់ ហើយ​អាជីវកម្ម​រត់​កង់​បី​នោះដែរ មិនមែន ជិះ​ម្នាក់ឯង​ទេ គឺមាន​អ្នករួមដំណើរ​ទៅជា​មួយ​ផងដែរ​។ នេះ​បើតាម​ការលើកឡើង ក្នុង​កម្មវិធី​សន្ទនា​មតិ ថ្ងៃទី ​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ​។​

​​លោក អនុប្រធាន​មន្ទីរ​សា​ធារ​ការ បានបញ្ជាក់​បន្ថែមទៀត​ថា​៖ ការធ្វើ​ប័ណ្ណបើកបរ ត្រីចក្រយានយន្ត តម្លៃ​សេវា​គឺ​៣០០០០​ម៉ឺន​រៀល ហើយ​អាច​ទៅ​ទំនាក់ទំនង​នៅ​មន្ទីរ ចាប់ពីពេលនេះ​បាន​។​
​ ​យោងតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកបើកបរ​រថយន្ត ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ដែល​កំណត់ដោយ​ច្បាប់ ត្រូវមាន​បណ្ណ​បើកបរ (​មាន​សុពលភាព​) ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បច្ចុប្បន្ននេះ លោកអ្នក​អាចដាក់​ពាក្យស្នើសុំ​ប្រឡង​យក​បណ្ណ​បើកបរ និង​ប្តូរ​បណ្ណ បើកបរ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្តល់​បណ្ណ​បើកបរ​យានយន្ត របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​អាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬ​ទៅ​ទីតាំង​ផ្តល់​សេវាសាធារណៈ ដែល​កំណត់ ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដូចជា នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ ផ្សារ​ទំនើប​អ៊ី​អន​២ និង​នៅតាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត ទូទាំងប្រទេស​។​

អត្ថបទ ហ៊ាន វាសនា​