រាជរដ្ឋាភិបាល បន្តជំរុញ ប្រជាពលរដ្ឋគ្រប់រូប ចាប់យកឱកាសសិក្សា ពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ

Mot Voyho, [03.09.21 16:14]

សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១ នេះ ប្រារព្ធឡើង ក្រោមប្រធានបទ អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃការសិក្សា ពេញមួយជីវិត ក្នុងអត្ថន័យ ជំរុញប្រជាពលរដ្ឋកម្ពុជា គ្រប់រូប ឲ្យទទួលបានឱកាស សិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ និងប្រកបដោយវិជ្ជា សម្បទាបំណិន សម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែក ស្ដារឡើងវិញសង្គម សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិ ជំងឺកូវិត 19។ សម្តេចបានបញ្ជាក់ទៀតថា នៅក្នុងសារលិខិត អបអរសាទរ ទិវាអក្ខរកម្មជាតិ ៨កញ្ញាថា ក្នុងន័យជម្រុញដល់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប ឲ្យទទួលបានឱកាសសិក្សា ពេញមួយជីវិតនេះ គឺជាការគិតគូរ ផ្ដល់ឱកាសសម្រាប់ ប្រជាជនកម្ពុជាគ្រប់រូប ឲ្យទទួលបានឱកាសសិក្សា ពេញមួយជីវិតនេះ គឺជាថា គិតគូរដល់ ឱកាស សម្រាប់ប្រជាពលរដ្ឋយើង ទទួលបាននូវចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញមុខរបរ និងនវានុវត្តន៍ លើគ្រប់ផ្នែក គ្រប់វិស័យ ពិសេស អក្ខរកម្មបច្ចេកវិទ្យា និងអក្ខរកម្មឌីជីថល ដែលសព្វថ្ងៃកំពុង មានភាពចាំបាច់ នឹងកំពុងមានការ រីកចម្រើនយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេល នៃការចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត ១៩ សិស្សានុសិស្ស និងនិស្សិត នៅគ្រប់ភូមិសិក្សា បានទទួលនូវ សេវាអប់រំ តាមគ្រប់រូបភាព រួមបញ្ចូលទាំង ការអប់រំតាមបែប ឌីជីថល ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិក និងការអប់រំពីចម្ងាយ តាមបែបប្រពៃណី។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជននិងកីឡា បានសហការជាមួយ ក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងការរៀបចំ ផលិតនិងផ្សព្វផ្សាយ វីដេអូ សម្រាប់ការបង្រៀន ពីចម្ងាយ និងតាមប្រព័ន្ធ អេឡិចត្រូនិក សម្រាប់កម្មវិធី អក្ខរកម្ម កម្មវិធី សមមូល បឋមសិក្សា និងកម្មវិធី សមមូល មធ្យមសិក្សា បឋមភូមិ អប់រំក្រៅប្រព័ន្ធ ព្រមទាំងមានការជួយ សម្របសម្រួល ពីមន្ត្រីអប់រំ ក្រៅប្រព័ន្ធ នៅតាមឃុំសង្កាត់ អាជ្ញាធរដែនដី គ្រូបង្រៀន ជាប់កិច្ចសន្យា អប់រំក្រៅប្រព័ន្ធ របស់គណៈគ្រប់គ្រង មជ្ឈមណ្ឌលសិក្សា សហគមន៍ ក្នុងគោលដៅ ធានាឲ្យការ រៀនសូត្រ និងអ្នកសិក្សា មាននិរន្តរភាព៕ ប្រភព វិទ្យុជាតិ កម្ពុជា