បុរសម្នាក់ទាញពូថៅពីចង្កេះវាយសំពងសង្សាប្អូនស្រីខ្លួន ដោយខឹងពូកែតាមធ្វើបាបប្អូនខ្លួនពេក

Phy Sok, [23.09.21 12:44]

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពប្រើហឹង្សា ដោយទាញពូ ថៅដៃ សំពងលើ សង្សាប្អូនស្រីរបស់ខ្លួន ដោយសារខឹងថាចេះតែតាមរករឿងនាងពេក ។
ការបង្កហឹង្សានេះធ្វើឡើងនៅចំណតរថយន្តតែម្តង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩ ព្រឹក ស្ថិតនៅចំណុចក្រុមទី០៨ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

លោក ស គឹមឡុង អធិការនគបាលស្រុកមោងឬស្សី បានអោយដឹងថា បុរសជាជនសង្ស័យឈ្មោះ នៅ វ៉ិត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ប្រដាប់ដោយពូថៅ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ អ៊ុត ចន្នី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអង្គខ្ជាយខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត បណ្តាលអោយត្រូវចំក្បាលលើត្រចៀកខាងស្តាំ ១ កន្លែងរងរបួសធ្ងន់ បញ្ចូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបង ។

សមត្ថកិច្ចដកស្រង់សម្តី បំភ្លឺពីជនរងគ្រោះ បានបញ្ជាក់ថា ខ្លួនជាមួយនិងប្អូនស្រីរបស់ជនសង្ស័យឈ្មោះ នៅ ស្រីមុំ អាយុ ២៦ ឆ្នាំ បានធ្វើការនៅក្នុងភ្នំពេញជាមួយគ្នា ហើយក៏បានស្រលាញ់គ្នា ព្រមទាំងបានជួលបន្ទប់ស្នាក់នៅជាមួយគ្នារយ:ពេល ១ ឆ្នាំមកហើយ។

 

ជនរងគ្រោះបានបន្តថា លុះនៅថ្ងៃទី១៩ កញ្ញាកន្លងទៅថ្មីៗនេះ ពួកគេទាំង២នាក់ក៏បានឈ្លោះប្រកែកគ្នា ទើបនាងក៏បានឡើងឡានមកស្រុកកំណើតវិញ ។ ដោយទ្រាំមិនបាន និងដោយសារបារម្ភពីនាងផង ខ្លួនក៏បានធ្វើដំណើរមកភូមិរបស់នាង ដើម្បីរស៊ើបសួរពីអ្នកភូមិទើបដឹងថា នាងបានមកដល់ផ្ទះមែន រួចខ្លួនក៏បន្ត ចាំឃ្លាំមើលស្រ្តីដែលជាសង្សារបស់ខ្លួន។

សមត្ថកិច្ចអោយដឹងថានា ព្រឹកថ្ងៃទី២២ កញ្ញានេះ ឈ្មោះ នៅ ស្រីមុំ (ជាសង្សារបស់ជនរងគ្រោះ) បានប្រាប់បងប្រុស ( ជាជនសង្ស័យ ) ថា ខ្លួនមិនហ៊ាននៅភូមិទេ ខ្លាចខាងប្រុស(សង្សាខ្លួននោះ) មករករឿង ទើបសុំអោយបងប្រុសជួយជូននាងឡើងទៅផ្លូវជាតិ ដើម្បីឡើងឡានទៅក្រុងកំពង់សោមរកការងារធ្វើ ឯបងប្រុសក៏ព្រមជូនតែគេក៏បានដាក់ពូថៅតាមខ្លួនខ្លាចក្រែងប្រុសស្នេហ៍របស់ប្អូនមកតាមរករឿង។

ខណៈពេលដែលជូនប្អូនស្រី ដល់ចំណតរថយន្ត ពួកគេក៏បានឃើញបុរសជាសង្សានោះមកដល់មែន ទើបបងប្រុសរបស់នាង បានខឹងសម្បារភ្លាមៗនឹងបានដើរតំរង់ទៅរក ដោយទាញពូថៅវាយទៅលើក្បាល បែកឈាម ផ្អើលដល់សមត្ថកិច្ចចាប់ខ្លួនភ្លាមៗតែម្តង ដោយមិនសួរនាំអ្វីនោះទេ។

លោក ស គឹមឡុង អធិការស្រុកមោងឬស្សីអោយដឹងថាបច្ចុប្បន្ននេះ ជនរងគ្រោះជាសង្សា ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែក ជនសង្ស័យកំពុងរៀបចំបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ អត្ថបទ ភី សុខ