ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេសជិតខាង ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩

​អំឡុងពេល​ដែលមាន​កា​រ​ផ្ទុះ​ជម្ងឺឆ្លង់ កូ​វីត​១៩ ពលករ​ពលការ​នី​ប្រមាណ​ជាង​៨​ម៉ឺន​នាក់​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស​ចូល​ស្រុក​វិញ ជាពិសេស​ឆ្លង់កាត់​តាម​ច្រកព្រំដែន​កម្ពុជា​ថៃ ស្របពេល​ដែល​ថៃ​បានដាក់​ប្រទេស​ទៅក្នុង​គ្រាអាសន្ន​ និង​ មួយវិញទៀត​ពលករ​ម​ក ចូល​រូ​ម ពិធីបុណ្យ​ចូលឆ្នាំថ្មី​ខ្មែរ​ផង ។ ពលករ​ទាំងនោះ​ភាគច្រើន​បាន​ឆ្លង់កាត់​ការត្រួតពិនិត្យ​សុខភាព​និង​ស្ទង់កម្ដៅ​បាន​ត្រឹមត្រូវ​ជាដើម ។

ពលរដ្ឋ​មួយចំនួន ក៏​នៅតែ​មានការ​ព្រួយ​បារ​ម្ម​ណ៏​នៅពេល​ដែលមាន​ពលករ មិនបាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដោយ​មិនបាន​ទុក​ខ្លួនឯង ឲ្យ​នៅ​ដាច់ដោយឡែក​ឬ​មិនបាន​អនុវត្តតាម​វិធានការ​ណ៏ បែប​ច​តា្ត​ឡី​ស័ក​ក្នុង​រយៈពេល​ ១៤​ថ្ងៃ នោះ ។

អ្នកគ្រូ វ៉ាន់ ដា​នេ អាយុ​ ២៤ ​ឆ្នាំ​រស់នៅ​ឃុំ​ ក្ដុល​តា​ហែ​ន នៃ​ស្រុក​ បរវេល​បាន ប្រាប់ថា​៖​តាម​ការសង្កេត​របស់​អ្នកគ្រូ មាន​ពលករ​ខ្លៈ​បាន​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល តែ​ខ្លះទៀត​ក៏​មិនបាន​គោរព​តាម​នោះដែរ ដោយ​មិនបាន​ទុក​ខ្លួនឯង​ឲ្យ​នៅ​ដាច់​រយៈពេល ​១៤​ទេ ។ ហើយ​ពួកគាត់​នៅតែ​ដើរហើរ​ធម្មតា​និង​ហាក់​មិន​ខ្លាច ការឆ្លង់​ដល់​ពលរដ្ឋ​ដែល​នៅក្បែរនោះ​សោះ ។​

ចំណែកឯ កញ្ញា គឹម អាន មាន​អាយុ​ ២៥ រស់នៅ​ភូមិ ស្វាយ​ប្រគាប ឃុំ ឈើ​ទោល ស្រុក​បាន​ណន់​បាន​លើកឡើងថា​៖ បងប្អូន​ដែល​មកពី ក្រៅប្រទេស មាន​ប្រទេស​ថៃ​ជាដើម បាន​យកចិត្តទុកដាក់​ខ្ពស់ និង ​បាន​អនុវត្តតាម​ការណែនាំ របស់​អា​ជ្ងា​ធរ​ពាក់ព័ន្ធ ដោយ​ពួកគាត់​ខ្លាច​ឆ្លង​ជម្ងឺ​កូ​រ៉ូ​ណា​ដល់​អ្នកភូមិ ដូច្នេះ​គាត់​ទុក​ខ្លួនឯង​ឲ្យ​នៅ​ដាច់ឡែក​រយៈពេល​ ១៤ ​ថ្ងៃ ​បានល្អ ។​

​លោក ប៉ង់ ណាប់ មេឃុំ​ អូរ​តា​គី បាន​មាន​ប្រសា​ស​ន៏​ក្នុង​កម្មវិធី​ស​ន្ទ​មតិ​វិទ្យុជាតិ​ចំការចេក​ពី​កាល​កន្លងទៅ​ថា​៖ ពលករ​ពលការ​នី​ដែល​មកពី​ក្រៅប្រទេស​ចូលមកក្នុង​ឃុំ​អូ​តា​គី មាន​សរុប 118 ​នាក់ ស្រី 56​នាក់ នៅក្នុង​នោះ​អា​ជ្ងា​ធ​រពាក់​ព​ន្ធ័​បាន​ចុះ​ត្រួតពិនិត្យ និង​ បានធ្វើ​ការណែនាំ ដល់​ពលករ​ទាំងនោះ ឲ្យ​មាន​ប្រុងប្រយ័ត្ន ត្រូវ​នៅ​ឲ្យ​ដាច់ពីគ្នា​ជាដើម​។​

​យ៉ាងណាក៏ដោយ ទាមទារ​អ​ជ្ងា​ធរ ពាក់ព័ន្ធ ជាពិសេស​ក្រសួងសុខាភិបាល ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​សុខភាព​ប្រជា​ពល​ដែល​ចំណាក់ស្រុក​ពី​ក្រៅប្រទេស តាម​ច្រកព្រំដែន​នានា ឬ នៅតាម​មូលដ្ឋាន​ដែល​ពលករ​បាន​ដល់​ហើយ​នោះ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ពី​ជម្ងឺឆ្លង់​កូ​វីត​១៩ ក្នុង​សហគម​ន៏ ។​

អត្ថបទ​៖ ឈឿន ថៃ​កឿ