ឯកឱត្តម ខៀវ កាញារិទ្ធ ទទួលជួប និងទទួលអំណោយជាម៉ាស ថ្នាំបូរាណចិន និងរបាំងមុខ ពីប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល…

Mot Voyho, [07.09.21 16:08]

ឯកឱត្តម ខៀវ កាញារិទ្ធ ទទួលជួប និងទទួលអំណោយជាម៉ាស ថ្នាំបូរាណចិន និងរបាំងមុខ ពីប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល តំណាងទូរទស្សន៍ ខេត្តយូណាន ប្រទេសចិន

ក្នុងឱកាសអញ្ជើញ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ៧ ខែកញ្ញានេះ លោក HUANG JIANG ប្រធានក្រុមហ៊ុន cambodia ឌីជីថល tv ខូអិល ធីឌី តំណាងឱ្យទូរទស្សន៍ ខេត្តយូណាន បាននាំយកអំណោយ ជាម៉ាស របាំងមុខ និងថ្នាំបុរាណចិន មកជូនដល់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីចូលរួម ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវិត ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន។

លោក HUANG JIANG បានថ្លែងអំណរគុណចំពោះ ក្រសួងព័ត៌មានកម្ពុជា ពិសេសឯកឧត្តមខៀវកាញារីទ្ធ និងថ្នាក់ដឹកនាំ ទូរទស្សន៍ជាតិកម្ពុជា ដែលបានសហការយ៉ាងល្អ ធ្វើឲ្យក្រុមហ៊ុនយូរណាន បានដំណើរការដោយរលូន តាំងពីដើម រហូតមកដល់ពេល។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនពីគម្រោង ការងារសំខាន់ៗមួយចំនួន ដែលចង់បន្តធ្វើកិច្ចសហការ ជាមួយក្រសួងព័ត៌មានកម្ពុជា រួមមានគម្រោង ប្រព័ន្ធ ៥G ក្នុងវិស័យទូរទស្សន៍ និងទូរគមនាគមន៍ គម្រោងប្រព័ន្ធ OTT គម្រោងសាងសង់ អាគារមជ្ឈមណ្ឌល ព័ត៌មានមេគង្គ ឡាងឆាន គម្រោង ថ្នាលទូរទស្សន៍ ជាតិនិងគម្រោង ការថតផ្សាយ ទូរទស្សន៍ប្រភេទ HD 4K HK សម្រាប់ដំណើរការ កម្មវិធី កីឡាស៊ីហ្គេម នៅកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ ២០២៣ខាងមុខនេះ។ ទាក់ទងនឹងបញ្ហានេះ ខាងក្រុមហ៊ុន យូរណាស់ ស្នើសុំឱ្យ ឯកឧត្តមរដ្ឋមន្ត្រី ជួយជំរុញ ឱ្យកិច្ចសហការ ជាមួយផ្នែកពាក់ព័ន្ធ របស់កម្ពុជា ដើម្បីអាចឲ្យក្រុមហ៊ុន ធ្វើបទបង្ហាញ ជូន ពីអ្វីដែល ក្រុមហ៊ុនមាន ក្នុងកិច្ចការថតយក រូបភាព នៃទិដ្ឋភាពកីឡា ស៊ីហ្គេមក៏ដូចជា កីឡាផ្សេងៗទៀត។

សម្រាប់ការងារនេះ ឯកឧត្តមខៀវកញ្ញារិទ្ធ និងជំរាបទៅឯកឧត្តម បណ្ឌិត ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការ ជាតិរៀបចំការប្រកួត កីឡាស៊ីហ្គេម លើកទី ៣២ឆ្នាំ២០២៣ CAMSOC ដើម្បីឱ្យក្រុមហ៊ុនយូណាន បានទៅជួប នឹងពិភាក្សាគ្នា លើជំនាញ ផ្សព្វផ្សាយនេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះលោក HUANG JIANG ប្រធានក្រុមហ៊ុន cambodia ឌីជីថល ធីវី ខូអិលធីឌី តំណាងឱ្យ ទូរទស្សន៍ខេត្តយូណាន ដែលបានជួយឧបត្ថម្ភ ម៉ាសចំនួន ១៥០០០ម៉ាស់ របាំងមុខចំនួន ៤00 ព្រមទាំងថ្នាំចិន LIAN HUA QINGWEN ចំនួន ២00 ប្រអប់ ដើម្បីចែកជូន មន្ត្រីរាជការ ក្រសួងព័ត៌មាន៕ ប្រភព TVK