ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានអញ្ជើញចូលរួម ធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស មេគង្គ គង្គា លើកទី 11 នាថ្ងៃទី 21 ខែកក្កដា តាមប្រព័ន្ធវីដេអូ

Mot Voyho, [20.07.21 16:24]

ឯកឧត្តមប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ធ្វើជាសហប្រធាន ជាមួយឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយុំាងថៃហ្សែនកា រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស មេគង្គ គង្គា លើកទី 11 ដែលនឹងប្រព្រឹត្តទៅ ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2021 នេះ តាមប្រព័ន្ធវីដេអូ ហើយក៏មាន ការអញ្ជើញចូល រួម ពីសំណាក់រដ្ឋមន្ត្រី ការបរទេស នៃបណ្ដាប្រទេស មេគង្គផ្សេងៗទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ គង្គា និងពិនិត្យ វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ចាប់តាំងពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស មេគង្គ គង្គា លើកទី 10 ដែលបានប្រព្រឹត្តទៅ នៅទីក្រុងបាងកក នៅថ្ងៃទី 1 ខែសីហា ឆ្នាំ 2019 និងកំណត់ទិសដៅ អនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹង និងពង្រីក បន្ថែមទៀត កិច្ចសហប្រតិបត្តិការ មេគង្គ គង្គា ពិសេសនៅក្នុង បរិបទ នៃជំងឺកូវិត 19។ រដ្ឋមន្ត្រីទាំងអស់ រំពឹងថា និងផ្លាស់ប្ដូរយោបល់គ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងការបារម្ភ រួម។ កិច្ចប្រជុំលើកទី 11 តាមប្រព័ន្ធវីដេអូនេះ បញ្ជាក់អំពីសមិទ្ធិផលថ្មី បន្ថែមទៀត ក្រោមកិច្ចសហប្រតិបត្តិការ មេគង្គ គង្គា ក្នុងរយៈពេល 21 ឆ្នាំកន្លងមក សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់ មេគង្គ ប្រទេសឥណ្ឌា ស្របពេលជាមួយ ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងឥណ្ឌា និងប្រទេសមេគង្គ តាមរយៈទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជននិងប្រជាជន។

សូមបញ្ជាក់ថា ដើម្បីអបអរ ខួបទី 20 នៃកិច្ចសហប្រតិបត្តិការនេះ កិច្ចប្រជុំមានការ បើកសម្ពោធ ឲ្យដំណើរការនៅ គេហទំព័រ MGC ថ្មីសន្លាង និងការចាក់បង្ហាញឯកសារ វីដេអូ ដែលឆ្លុះបញ្ចាំង អំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គមវប្បធម៌ សម្បូរបែប របស់ប្រទេសជាសមាជិក ផងដែរ៕ ប្រភព វិទ្យុជាតិ កម្ពុជា