អញ្ចឹងតើបានសត្វប្រចៀវនៅភ្នំសំពៅងាប់រាប់លានក្បាល ! ដោយសារតែសត្វសង្កើចបឺតឈាម សោះ

Phy Sok, [13.09.21 15:25]

មន្រ្តីសហគមគ្រប់គ្រងល្អាងប្រចៀវភ្នំសំពៅអោយដឹងថាបច្ចុប្បន្ននេះការប្រមូលទិន្នផលអាចន៍ប្រចៀវ មានការធ្លាក់ចុះ៣០ទៅ៤០ភាគរយ បើប្រៀបធៀបឆ្នាំមុនៗ ក្រោយពីប្រចៀវរាប់លានក្បាល បានងាប់ក្នុងរយៈ ពេលតែកន្លះខែប៉ុណ្ណោះ នាពេលកន្លងទៅ។


លោក រឿន សាវន ប្រធានសហគមគ្រប់គ្រងល្អាងប្រចៀវស្ថិតនៅភូមិសំណាញ់ឃុំភ្នំសំពៅស្រុក បាណន់ ខេត្តបាត់ដំបងបានអោយដឹងថាបច្ចុប្បន្នការប្រមូលផល អាចន៍ប្រចៀវធ្លាក់ចុះ ៣០ ទៅ៤០ ភាគរយ គឺក្នុងមួយខែចុះប្រមូលផលពីល្អាងទាំងពីរ នៅភ្នំសំពៅនេះពីរលើក ក្នុងមួយ លើក គឺបានប្រហែល២០០ ការ៉ុង បើប្រៀបធៀបពីមុនបាន២៥០ការ៉ុង រឺ លើសនេះទៀត ។


ប្រធានសហគមន៍ខាងលើបានអោយដឹងថា ទិន្នផលអាចន៍ប្រចៀវមានការថយចុះនេះ ដោយសារសត្វប្រចៀវក្នុងល្អាងភ្នំសំពៅ ទាំងពីរល្អាង គឺល្អាងខាងលិចនិងខាងកើតភ្នំដែល ធ្លាប់មានប្រចៀវ ប្រហែល១៥លានក្បាលវាបាន បានងាប់អស់ ៣០ទៅ៤០ភាគរយ ហើយ ក្នុងរយៈពេលកន្លះខែតែប៉ុណ្ណោះ កាលពីខែមេសា។ការងាប់នេះ ដោយសារ តែអាកាសធាតុ ក្តៅនិងមាន សត្វសង្កើច យ៉ាងច្រើនមកខាំបឺតឈាមពួកវាបណ្តាលអោយស្លាប់គរ ពេញល្អាង ។

លោកបញ្ជាក់ថា សពប្រចៀវដែលងាប់ឃើញគ្មានឈាមនោះទេ ហើយឃើញសត្វសង្កើច ខាំព័ទ្ធជុំវិញ បឺតឈាមវា ។ក្រោយពីឃើញដូច្នេះ មន្រ្តី សហគមក៏ស្រាវជ្រាវ រកថ្នាំមកបាញ់ សម្លាប់សត្វសង្កើចនេះអស់ ទើបប្រចៀវ លែងងាប់បន្តទៀត ។

លោកបានបញ្ជាក់ថា អាចប្រចៀវនេះជាជីធម្មជាតិដ៏ល្អ ហើយមានអតិថិជនជិតឆ្ងាយមកទិញយកទៅដាក់ដំណាំផ្សេងៗគ្រប់ប្រភេទ មកទិញមិនដែលសល់ ដោយក្នុងមួយការ៉ុង ២៥០០០រៀល ។ ចំណូលដែលបានពីអាចន៍ប្រចៀវនេះ ចែករំលែកទៅដល់អ្នកចុះប្រមូលអាចន៍ប្រចៀវ ,ការជួយដល់ជនក្រីក្ររក្នុងភូមិ, ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និង ចំណាយផ្សេងៗគ្នុងសហគមន៍ផងដែរ។៕ ភី សុខ