ដាច់​ជើង​ម្ខាង​ដោយសារ​ជាន់​មីន​ទៀតហើយ​នៅ​ស្រុក​សំឡូត​

​បុរស​ម្នាក់​បាន​ដើរ​ជាន់មីន បណ្តាលអោយ​ដាច់​ជើង​ស្តាំ​ម្ខាង ខណៈ​ដែល​ចូល​ក្នុង​ព្រៃ​ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​ដូច​សព្វដង​នៅ​ចំណុច​អូរ​ត្រជាក់ចិត្ត ភូមិ​អូរ​នាង​ឃុំ​តា​តោក​ស្រុក​សំឡូត ខេត្ត​បាត់ដំបង នា​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​២១​ខែ​ឧសភា​។​

​សមត្ថកិច្ច​បន្ត​អោយដឹងថា​ជនរងគ្រោះ​ឈ្មោះ​ពុធ វ៉ាន់ អាយុ​៥៣​ឆ្នាំ រស់​ក្នុង​ភូមិ​ឃុំ​ខាងលើ បាន​ជាន់​មីន​ប្រភេទ​៦៩ ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម ។​

​សមត្ថកិច្ច​បញ្ជាក់ថា ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ​ឆ្ងាយ នឹង​ផ្លូវ​ពិបាកធ្វេី​ដំណេីរ​ចាប់​តាំងពីពេ​លកេ​ី​ត​ហេតុ រហូតដល់​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃទី ២២ ខែ ឧសភា​ឆ្នាំ​២០២០ ទេីប​សមត្ថកិច្ច​នគរបាល​នៅ​មូលដ្ឋាន ប្រជាពលរដ្ឋ​និង​កងកម្លាំងប្រដាប់អាវុធ​នាំ​យក​រូប​គាត់​មក​ដល់​ទីតាំង​ដែល​មាន​មធ្យោបាយ​ដឹកនាំ​គាត់​ទៅកាន់​មន្ទីរពេទ្យ​នៅ​មូលដ្ឋាន​នោះ​។​

​សូម​ជម្រាប​ជូន​ថា ក្នុង​មូលដ្ឋាន​ស្រុក​សំឡូត ក៏​ដូចជា​មូលដ្ឋាន​ស្រុក​មួយចំនួន​ទៀត​នៅ​តំបន់​ព្រំដែន​គឺ​ជា​អតីត​សមរភូមិ​ប្រយុទ្ធ​ពី​អតីតកាល​៕

@physok
​រូបភាព មន្ត្រីនគរបាល​