រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងអំណរគុណដល់សប្បុរសជន

Mot Voyho, [12.08.21 09:52]

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងអំណរគុណដល់សប្បុរសជន ដែលបាននាំយក អំណោយជូនដល់ក្រសួងព័ត៌មាន ទុកចែកជូនដល់អាជ្ញាធរ ដើម្បីបំរើក្នុងយុទ្ធនាការ ចាក់វ៉ាសាំង ជំងឺកូវិត 19 ស្រុកកោះសូទិន

ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លៃអំណរគុណ ចំពោះលោក ទី អៀង ដែលបាននាំយកអំណោយ ជូនដល់ក្រសួងព័ត៌មាន ទុកចែកជូន ដល់អាជ្ញាធរ ដើម្បីបំរើក្នុង យុទ្ធនាការចាក់វ៉ាក់សាំង កូវិត 19 ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅក្នុងឱកាសទទួលអំណោយ ជាគ្រឿងឧបភោគនិងបរិភោគ ព្រមទាំង សំលៀកបំពាក់ ពេទ្យមួយចំនួនទៀត ជូនដល់ក្រសួង កាលពីថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 កន្លងទៅនេះ នៅទីស្ដីការក្រសួង។

 

ឯកឧត្តមខៀវកាញារីទ្ធ បានថ្លៃអំណរគុណ ចំពោះលោក ទីអៀង និងភរិយា ដែលបានរួមចំណែក ជាមួយក្រសួងព័ត៌មាន ដើម្បីចែកជូនទៅដល់ មូលដ្ឋានស្រុក កោះសូទិន ខេត្តកំពង់ចាម ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ជំងឺកូវិត 19។ នេះជាសកម្មភាពមួយ បញ្ជាក់ឲ្យឃើញ ពីការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងព័ត៌មាន ឧត្តមយុទ្ធសាស្ត្រ ការពារ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19 ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋយើង។

សូមបញ្ជាក់ថា អំណោយ នាពេលនេះរួមមាន ម៉ាសចំនួន 3 ម៉ឺន ខោអាវពេទ្យចំនួន 300 មីចំនួន 10 កេះធំ ត្រីខកំប៉ុង 50 យួរ និងទឹកបរិសុទ្ធចំនួន 100 កេស៕ ប្រភព វិទ្យុជាតិ កម្ពុជា