កម្ពុជា​តួលេខ​អ្នក​ឆ្លង​Covid19 កើន​ដល់​២៤​នាក់​ហើយ បន្ទាប់​រកឃើញ​ថ្មី​១២​នាក់​

​ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន ១២ នាក់ បន្ថែមទៀត ធ្វើឲ្យ​តួលេខ​អ្នកឆ្លង​កើន​ដល់ ២៤​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ​២០២០​នេះ បើ​តាម​ប្រកាស​របស់​ក្រសួង​សុខាភិបាល ។​
​លទ្ធផល​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បង្ហាញថា វិជ្ជមាន COVID-19 ចំនួន​១២​ករណី​ថ្មី​បន្ថែម​ទៀត​នេះ មាន​៖
១. ខេត្ត​បន្ទាយមានជ័យ ២​ករណី​
– បុរស​ជនជាតិ​ខ្មែរ​អ៊ីស្លាម ១​នាក់ នៅ​ក្រុង​សេរី​សោភ័ណ​
– បុរស​ជនជាតិ​ខ្មែរ ១​នាក់ មក​ប្រទេស​ថៃ នៅ​ក្រុង​សេរី​សោភ័ណ​
២. ភ្នំពេញ ២​ករណី​
– បុរស​ខ្មែរ​អ៊ីស្លាម ២​នាក់ នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​
៣. ខេត្ត​កំពង់ឆ្នាំង ២​ករណី​
– បុរស​ខ្មែរ​អ៊ីស្លាម ២​នាក់​
៤. ខេត្ត​បាត់ដំបង ៤​ករណី​
– បុរស​ខ្មែរ​អ៊ីស្លាម ៤​នាក់ រស់នៅ ភូមិ សុ​ភី​២ សង្កាត់​រតនៈ​ក្នុង​បាត់ដំបង​។​
៥. ខេត្ត​កំពត ១​ករណី​
– បុរស​ខ្មែរ​អ៊ីស្លាម​
៦. ខេត្ត​ត្បូងឃ្មុំ ១​ករណី​
– ខ្មែរ​អ៊ីស្លាម​

​ភី សុខ​