ក្រសួងមហាផ្ទៃ រៀបចំ​សិក្ខា​សា ផ្ដោត​លើ​បញ្ហា​សំខាន់​៤​លើ​វិស័យ ទេសន្តរប្រវេសន៍​

​នៅ​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ សម្រាប់​វិស័យ​ទាំង​០៤ ពាក់ព័ន្ធ​នឹង បញ្ហា​ទេសន្តរប្រវេសន៍ ដែល​បាន យកមក​ពិភាក្សា ក្នុង​ការធានា​ថា ការធ្វើ​ទេសន្តរប្រវេសន៍ របស់​ប្រជាជន​កម្ពុជា ទៅ​ប្រទេស​គោលដៅ​ទាំងឡាយ ក៏ដូចជា ជន​ទេសន្តរប្រវេសន៍​ដែល​មក ពី​ប្រទេស​ក្រៅ​ចូលក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រកបដោយ​សុវត្ថិភាព រៀបរយ និង​ស្រប​ច្បាប់​។ នេះ​បើ​យោងតាម ផេក​ហ្វេស​ប៊ូក​ផ្លូវ របស់​ក្រសួង​មហាផ្ទៃ ។​
​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានលើកឡើង វិស័យ ៤ រួមមាន​៖
១.​ការការពារ​ជន​ទេ​សន្តរ​ប្រវេ​សន្ត​៖ ទាំង​ជន​ទេ​សន្តរ​ប្រវេ​សន្ត​ប្រក្រតី និង​ជន​ទេ​សន្តរ​ប្រវេ​សន្ត មិន​ប្រក្រតី ទាំង​អ្នក​ដែល​មាន​គម្រោង ចាកចេញ​ទៅ​ធ្វើការ​ក្រៅប្រទេស ទាំង​អ្នក​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្រៅប្រទេស ទាំង​អ្នក​វិលត្រឡប់​មក​វិញ​។​

២.​ការគ្រប់គ្រង​ទិន្នន័យ​៖ ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​កត់ត្រា និង​គ្រប់គ្រង​ឲ្យបាន​ជាក់លាក់ នូវ​ទិន្នន័យ ជន​ទេ​សន្តរ​ប្រវេ​សន្ត​ទាំង​ប្រក្រតី និង​មិន​ប្រក្រតី ដើម្បី​ងាយស្រួល​ក្នុងការ ដាក់​វិធាន ការឆ្លើយតប​ទៅនឹង​ស្ថានភាព​នានា ដែល​ជា​ភាព​ប្រឈម​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។​

៣.​ការគាំទ្រ​ដំណើរការ នៃ​ការវិលត្រឡប់ និង​ការធ្វើសមាហរណកម្ម​ជន​ទេសន្តរប្រវេសន៍​៖ ត្រូវ​ការរៀបចំ​គោលនយោបាយ វិធានការ និង​នីតិវិធី​ជាក់លាក់​ដោយ​មាន​កិច្ច សហការ​ជាមួយ រដ្ឋាភិបាល​នៃ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ទទួលបាន​ទិន្នន័យ លក្ខ័ណ្ឌ​នៃ​ការបញ្ជូន វិធី​បញ្ជូន ជាពិសេស ការកំណត់​វិធានការ​ការពារ​ស្ត្រី និង​កុមារ ដែល​សង្ស័យ​ថា​រងគ្រោះ ជាពិសេស​ដោយ អំពើ​ជួញដូរ​មនុស្ស​។​

៤.​ការកំណត់ និង​ការផ្តល់​អត្តសញ្ញាណ​ដោយ​ស្របច្បាប់ ជាពិសេស​សម្រាប់​កូន​របស់​ជន​ទេ​សន្តរ ប្រវេ​សន្ត​កម្ពុជា ដែល​បាន​កើត​នៅ​ក្រៅ​ប្រទេស​កម្ពុជា​៕​