ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ផ្តល់​សម្ភារៈ​បរិក្ខា យ៉ាងច្រើន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវី​ដ​១៩ នៅ​ខេត្ត​បាត់ដំបង​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​និង​លោកជំទាវ បាន​ផ្តល់​ម៉ាស ចំនួន ២៤ ម៉ឺន​បន្ទះ , អាល់​កុល ៩៦០ លីត្រ , សាប៊ូដុំ ១ ម៉ឺន ៦ ពាន់ ដុំ និង​ឧបករណ៍​ស្ទង់​កម្តៅ ៧៤ ដល់​រដ្ឋបាល​ក្រុង ស្រុក ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វិដ ១៩ នៅ​មូលដ្ឋាន​ក្រុង ស្រុក នៅក្នុង​ខេត្ត​បាត់ដំបង​។​

​ពិធី​ប្រគល់​ទទួល​នេះ​ធ្វើឡើង​នា​ថ្ងៃ​ទី​១៥​ខែ​មេសា​នេះ​នៅ​សាលាខេត្ត​បាត់ដំបង ដែល​ដឹកនាំ​ទទួល​ផ្ទាល់​ដោយ​ឯកឧត្តម​ងួន​រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាល អភិបាលរង ក្រុង ស្រុក នាយក​រដ្ឋបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត ។​

​ឯកឧត្តម ងួន រតនៈ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង ដែល​តែងតែ​គិតគូ​យកចិត្ត​ដាក់ ចំពោះ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ទប់ស្កាត់​ការរីក​រាតត្បាត​ជំងឺ​កូវី​ដ​១៩ នៅតាម​មូលដ្ឋាន​ក្រុង ស្រុក​នៅ​ខេត្ត​បាត់ដំបង​និង​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទ​៖​ភី សុខ​
​ប្រភព​រដ្ឋបាល​សាលាខេត្ត​