គម្រោងស្រូវមិត្តគ្រៀល និងជួយអោយសត្វស្លាប នៅអន្លង់ព្រីង កើតឡើង

Mot Voyho, [29.07.21 16:42]

ឯកឧត្តម នេតភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានលើកឡើង កាលពីថ្ងៃទី 28 ខែកក្កដាកន្លងទៅនេះថា គម្រោង ស្រូវមិត្តភាព និងជួយអោយសត្វស្លាប នៅតំបន់ការពារទេសភាព អន្លង់ព្រីង ក្នុងភូមិសាស្ត្រ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កើតឡើងវិញ ពិសេសសត្វគ្រៀល និងពពួកសត្វស្លាបកម្រ ដោយរងគ្រោះ ជិតផុត ពូជ ផ្សេងទៀត។ យោងតាមការធ្វើជំរឿន សត្វក្រៀល នៅក្នុងឆ្នាំ 2020 គឺមានវត្តមានសត្វគ្រៀល មានប្រមាណ 194 ក្បាល តែប៉ុណ្ណោះ ដោយសត្វស្លាប ប្រភេទនេះ មានការធ្លាក់ចុះ យ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការ បាត់បង់ទីជម្រក ការរំខាននៅទីតាំងពងកូន ការបំពុលដោយថ្នាំ ពុលកសិកម្ម ការថយចុះនូវប្រភព ចំណីអាហារ ការកែប្រែប្រព័ន្ធ ជលសាស្ត្រ ជំងឺឆ្លង និងការប្រែប្រួល អាកាសធាតុជាដើម។ កិច្ចផ្ដួចផ្ដើមនូវគំរោង ស្រីមិត្តគ្រៀល មិនត្រឹមតែផ្ដល់ អត្ថប្រយោជន៍ ដល់កសិករនៅមូលដ្ឋាន ប៉ុណ្ណោះទេ គឺថែមទាំងផ្ដល់ សារៈសំខាន់ ដល់សត្វគ្រៀល និងសត្វស្លាប តំបន់ដីសើមផ្សេង ទៀត ដែលមានវត្តមាននៅ តាមវាលស្រែ។ ឯកឧត្តមបានបញ្ជាក់ទៀតថា គម្រោងស្រូវ មិត្តគ្រៀល នឹងដាក់ឲ្យកសិករដាំ ប្រភេទពូជស្រូវ ប្រចាំតំបន់ និងជាពូជស្រូវ ដែលសត្វក្រៀលចូលចិត្តស៊ី ដោយគោរពលក្ខខណ្ឌ មិនបរបាញ់ មិនដាក់អន្ទាក់ ឬប្រើថ្នាំពុល ដើម្បីចាប់សត្វស្លាប មិនពង្រីកដីដំណាំរបស់ខ្លួន លើតំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំពុល កសិកម្ម និងជីគីមីឡើយ។

លោក Marc Hoogeslag អ្នកសម្របសម្រួលកម្មវិធី នៃអង្គការ IUCN_Nether land បាន និយាយថា ការធ្វើ ស្រូវ មិត្តគ្រៀល សម្រាប់ការអភិរក្ស នៅតំបន់ ការពារទេសភាព អន្លង់ព្រីង នេះ គឺជាគំរូដ៏ល្អមួយ ដែលជួយលើកកម្ពស់ ដល់ជីវភាពកសិករ ព្រមទាំងលើកទឹកចិត្ត ដល់ពួកគាត់ ក្នុងការចូលរួម អភិរក្ស សត្វស្លាបព្រៃ ដែលកំពុងរងគ្រោះ នៅលើសកលលោក។

សូមបញ្ជាក់ថា សត្វក្រៀល គឺជាប្រភេទសត្វស្លាបមួយ ដែលមានវត្តមាន នៅតំបន់ អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជា ប្រភេទសត្វស្លាបងាយ រង គ្រោះក្នុងបញ្ជីក្រហម របស់អង្គការសហភាព អន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ ហៅកាត់ IUCN៕ ប្រភព វិទ្យុជាតិ កម្ពុជា