ជិះម៉ូតូបោះពួយយ៉ាងលឿនចេញពីផ្លូវលំឡើងផ្លូវជាតិ កាត់ពីមុខរថយន្តធន់ធំ សន្លប់ស្លូក របួសធ្ងន់ស្រាលបីនាក់

Phy Sok, [21.07.21 15:38]

សមត្ថកិច្ចអោយដឹងថាមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយអ្នកបើកបរម៉ូតូមួយគ្រឿងមានគ្នាបីនាក់ បានជិះចេញ ពីផ្លូវលំ ឡើងលើផ្លូវជាតិលេខ៥ កាត់ពីមុខ រថយន្តធន់ធំមួយគ្រឿងដែលកំពុងបើកបរ លឿន ចាប់ហ្វ្រាំងមិនទាន់ បានបុកនិងកិនពីលើម៉ូតូប្រុសស្រី រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និង៥០នាទី ថ្ងៃទី២១ ខែកក្កដា នៅចំណុចភូមិថ្មគោលជើង ជុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបង ។

លោក អ៊ឹង សុវណ្ណ អធិការរងនគបាលស្រុកថ្មគោល ទទួលផែនសណ្តាប់ធ្នាប់សាធារណៈបានអោយ ដឹងបន្ថែម លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ ម៉ូតូម៉ាកហុងដាឌ្រីម (HONDA-DREAM) C១២៥ ពណ៍ខ្មៅ ស៊េរី២០១៥ ពាក់ផ្លាកលេខប.មានជ័យ(1E-9933) បើកបរលើផ្លូវលំទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ បានបើកឡើងលើផ្លូវជាតិលេខ៥ រួចបត់ឆ្វេងសសៀរទៅទិសខាងជើងក្នុងល្បឿនលឿន ធ្វើឱ្យរថយន្តដឹកទំនិញធុនធ្ងន់ម៉ាកមីតស៊ុយប៊ីស៊ី(MITSUBISHI) ពណ៍ទឹកប្រាក់លាយបៃតង ស៊េរី១៩៩០ ពាក់ផ្លាកលេខកំពង់ចាម(3A-0753) បើកបរពីទិសខាងជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ បានបុកម៉ូតូកំពុងឆ្លងថ្នល់បណ្តាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរខ្ទាត សន្លប់ស្លូក រងរបួសធ្ងន់ ចំនួន ០៣ នាក់ដែលមាន ស្រី ០១ នាក់ផងដែរ។

លោកបញ្ជាក់ថាអ្នកជិះម៉ូតូទាំងបីនាក់មិនមានពាក់មួកសុវត្ថិភាពទេ ដែលមាន-អ្នកបើកបរម៉ូតូឈ្មោះ សារឿង ប្រុសពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងរងរបួសស្រាល និង អ្នករួមដំណើរឈ្មោះ លាង ហូវ ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសធ្ងន់+អ្នករួមដំណើរឈ្មោះ កែវ វិច្ឆិកា ភេទស្រីអាយុ១៦ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសធ្ងន់

ចំណែកអ្នកបើកបរ-អ្នកបើកបររថយន្តឈ្មោះ អៀង វ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគោកមនឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

 

លោក អធិការរងបញ្ជាក់បន្ថែមថាក្រោយការគ្រោះថ្នាក់ចរាចរណ៍នេះ តៃកុងឡានមិនបានរត់ទៅណានោះទេ គឺនៅរង់ចាំដោះស្រាយ ជាមួយភាគីម៉ូតូតាមផ្លូវច្បាប់។

 

ក្រោយកើតហេតុខាងជំនាញនគបាលស្រុកថ្មគោល បានយករថយន្តសង្គ្រោះ ដឹកជនរងគ្រោះទាំងបី បញ្ជូនទៅមន្ទីរពេទ្យបង្អែកថ្មគោល ដើម្បីសង្គ្រោះ និង បានធ្វើការវាស់វែង រួចប្រគល់ឱ្យជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ អត្ថបទ ភី សុខ