ម៉ូតូនិងម៉ូតូព្រលះគ្នា ម្ខាងស្លាប់ ម្ខាងដេកពេទ្យនៅស្រុកមោង

Phy Sok, [18.08.21 18:11]Motorcycle collision

មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូ បើកស្របទិសគ្នា ម្ខាងបត់ឆ្វេងមិនប្រយ័ត្នក៏អ្នកជិះពីក្រោយបុកពេញទំហឹង បណ្តាលអោយស្លាប់នៅកន្លែងម្នាក់ និង ម្នាក់រងរបួសធ្ងន់ ចំណុចក្រុមទី01 ភូមិតាតុក2 ឃុំមោង ស្រុកមោងឬស្សី លើផ្លូវក្រាលកៅស៊ូនាថ្ងៃទី18 ខែសីហា ឆ្នាំ 2021 វេលាម៉ោង 12 និង 15 នាទី។


សមត្ថកិច្ចអោយដឹងថា ហេតុការណ៍នេះបង្កឡើងដោយ ម៉ូតូ 01គ្រឿង ម៉ាក YAMAHA Exciter ធុនសេ 150 ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ វង្ស ភក្តី ភេទប្រុស អាយុ 18 ឆ្នាំ រស់នៅភូមិឫស្សី1 ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បើកបរមកពី ទិស ខាងផ្លូវជាតិលេខ5 ឆ្ពោះទៅរ៉ារថភ្លើង ( ពីកើតទៅលិច) លុះមកដល់ចំណុច កើត ហេតុខាងលើ បានបុកម៉ូតូ 01គ្រឿង HONDA DREAM ធុនសេ125 ពណ៌ខ្មៅ សេរីឆ្នាំ 2020 ពាក់ផ្លាកលេខ បាត់ដំបង 1AM,8340 អ្នកបើកបរដោយឈ្មោះ ផាន បុណ្យ ភេទប្រុស អាយុ 15 ឆ្នាំ រស់នៅភូមិតាតុក2 ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយបត់ឆ្វេង មិនមើលក្រោយ ក៏ បុកពេញទំហឹងតែម្តង ។

ហេតុការណ៍នេះបណ្តាលអោយឈ្មោះ វង្ស ភក្តី ភេទប្រុស អាយុ 18 ឆ្នាំ អ្នកបុកពីក្រោយរងរបួសធ្ងន់ និង ឈ្មោះ ផាន បុណ្យ ភេទប្រុស អាយុ 15អ្នកបត់ឆ្វេង ស្លាប់នៅនិងកន្លែងកើតហេតុ។


ក្រោយសមត្ថកិច្ចវាស់ចែងបានប្រគល់សពជនរងគ្រោះអោយក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកមោងឫស្សី។

សមត្ថកិច្ចបន្តអោយដឹងថាចំណែកវត្ថុតាង ម៉ូតូពីរគ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឬស្សីដើម្បីដោះស្រាយតាមច្បាប់៕ភី សុខ