ជិះម៉ូតូឌុបគ្នាមិនប្រយ័ត្នបុកគូថរថយន្តធន់ធំចតចោល ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

Phy Sok, [23.09.21 21:08]

សមត្ថកិច្ចអោយដឹងថាយ៉ាងហោចណាស់មានអ្នកជិះម៉ូតូម្នាក់ស្លាប់ ម្នាក់រងរបួស ធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចក្រុមទី២០ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងនាម៉ោង៦និង១៨នាទីល្ងាច
ថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១ ។

លោក សេង លុច្ចអធិការនគរបាលស្រុកថ្មគោលអោយដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងម៉ូតូម៉ាកវ៉េវ (HONDA-WEVE) ពណ៍ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង (1AA-1608) បើកបរដោយឈ្មោះ សាន ចាន់រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ រួមដំណើរមានគ្នា០១នាក់ ឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ៥១ឆ្នាំ ទាំងពីរនាក់ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល បានបុកនិងគូថរថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI)ពណ៍(ស-ក្រហម)ស៊េរី២០០០ ពាក់ផ្លាកលេខព្រះសីហនុ (3A-5674) ដែលចតចោលចិញ្ចើមផ្លូវ ដែលបើកបរដោយឈ្មោះ ហ៉ិប ស៊ុល ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោកអធិការអោយដឹងថាអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ០១ នាក់ ប្រុស (ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរររបួសធ្ងន់០១នាក់ ប្រុស (ពាក់មួកសុវត្ថិភាព)។

លោកបញ្ជាក់ថាតាមការពិនិត្យកន្លែងកើតហេតុ គឺ ម៉ូតូធ្វើដំណើរពីទិសខាងត្បូងទៅជើង លុះពេលមកដល់កន្លែងកើតហេតុ បានបុករថយន្ត កំពុងឈប់នៅចិញ្ចើមផ្លូវខាងស្តាំក្នុងទិសដៅស្របទិសគ្នា ចំពីក្រោយផ្នែកខាងឆ្វេងបង្កអោយគ្រោះថ្បាក់តែម្តង។

លោកបញ្ជាក់ថាករណីនេះ កម្លាំងលោកបានប្រគល់ឱ្យមន្រ្តីជំនាញការិយាលនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕ភី សុខ