លោកស្រី​ទ្រី​ដាណា​ ចែកអំណោយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់…

ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន 1.250 គ្រួសារ ដែលមកពីឃុំជ្រោយស្ដៅ ចំនួន 500 គ្រួសារ ភូមិបឹងប្រេងស្រុកថ្មគោល 550 គ្រួសារ និងឃុំល្វា ស្រុកបវេលចំនួន 200គ្រួសារ បានទទួលអំណោយ ពីសប្បុរសជន លោកស្រីទ្រីដាណានិងស្វាមី នៅក្នុងបរិវេណ វត្តបឹងព្រីង កាលពីថ្ងៃទី 25 ខែតុលានេះ។

លោកស្រីទ្រីដាណា និងស្វាមី បានមានប្រសាសន៍ថា ដោយមើលឃើញ ពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ លោកស្រីនិងស្វាមី ក៏បានបរិច្ចាគ ធនធានផ្ទាល់ ទិញសំភារៈបរិភោគ មកចែកជូន ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នាពេលនេះ។

លោកឧកញ៉ា ភួពុយ ក្រុមការងារ ចុះមូលដ្ឋានស្រុកថ្មគោល បានថ្លែងអំណរគុណ ដល់លោកស្រីទ្រីដាណា និងស្វាមី ដែលបានចំណាយធនធាន ផ្ទាល់ខ្លួន ចូលរួមជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរខេត្ត ស្រុក ឃុំ របស់ខេត្តបាត់ដំបង ក្នុងការជួយសម្រួល ការលំបាក របស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នាពេល។
ប្រជាពលរដ្ឋ ទាំង 1.250 គ្រួសារ ក្នុងមួយគ្រួសារមួយគ្រួសារ ទទួលបាន អង្ករ 20 kg មីមួយកេស ត្រីខកំប៉ុងមួយយួរ ទឹកស៊ីអ៊ីវ 1 យួរ ដឹងថាវិកា ប្រាំម៉ឺនរៀល។

សូមបញ្ជាក់ថា ក្នុងកម្មវិធី នេះ ក៏មានវត្តមាន លោកនាយកនាយករង រដ្ឋបាលសាលាខេត្តបាត់ដំបង ក៏បានអញ្ជើញចូលរួមផងដែរ៕
អត្ថបទ ម៉ូតវ៉ោយហូរ