រដ្ឋបាលខេត្ត​បាត់ដំបង​ប្រារព្ធ​ទិវា​ជាតិ នៃ​ការចងចាំ ២០​ឧសភា ២០១៩ នៅ​វត្ត​ពោធិ​ក្នុង​

រដ្ឋបាល​ខត្ត​បប រួមជាមួយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ ក្នុង​ខេត្ត​បប បានរៀបចំ​ប្រារព្ធ ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសា​ភា នៅ​វត្ត​ពោ​ធី​ក្នុង ក្រុង​បប កាលពី​ថ្ងៃទី​២០ ខែ​ឧសភ​នេះ​។​

ក្នុង​សារលិខិត រំលឹក​វិញ្ញាណ​ក្ខ័​ន្ធ ប្រជាពលរដ្ឋ ដែល​បាន​បាត​បង់ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុលពត ៣​ឆ្នាំ​ ៨​ខែ​ ២០​ថ្ងៃ ដែល​អាន​ដោយ ឯកឧត្តម ងួន​រតនៈ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បប មាន​ខ្លឹមសារ​ថាៈ អំឡុងពេល ​៣​ឆ្នាំ ​៨​ខែ​ ២០​ថ្ងៃ គឺជា​ពេលវេលា ដ៏​ល្វីង​ជូរចត់​បំផុត ដែល​មាតុភូមិ​កម្ពុជា ដ៏​ស្រស់បំព្រង របស់​យើង​នេះ ក្លាយទៅជា​គុក​ឥត​ជញ្ជាំង និង​ជា​វាលពិឃាដ​។​សូរស័ព្ទ​សម្រែក ភ័យរន្ធត់​យ៉ាង​គ្រលួច លាន់​ឡើង​កងរំពង ព្រោះតែ​អំំ​ពើ​កាប់សម្លាប់ និង​ធ្វើ​ទារុណកម្ម ឥត​ញញើត​ដៃ​។

​មហា​ជ័យ​នះ​៧​មករា ក្រមការ​រួបរួម រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ដឹកនាំ​ដោយ សម្តេច ពញា​ចក្រី ហេង​សំរិន ប្រធានរដ្ឋសភាជាតិ បញ្ចប់ ស​ម័​ម​អន្ធ​កាល សូន្យសុង​បើក​ឡើង ទំព័រ​សករាជ​ថ្មី ដែល​ប្រជាជន ទទួលបាន​មកវិញ នូវ​សិទ្ធី​សេរីភាព សេចក្តីថ្លៃថ្នូរ និង​ឱកាស​ដើម្បី ស្តារ កសាង មាតុភូមិ​របស់ខ្លួន​។​

ចាប់តាំងពី​ថ្ងៃ​៧​មករា ១៩៧៩ រហូតមក​ល់​បច្ចុប្បន្ន គណៈបក្ស​ប្រជាជន​កម្ពុជា បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ស្តារ កសាង អ​ភី​វ​ឌ្ព្ប​ន៍ ប្រទេសជាតិ មានការ​រីកចំរើន់​លើ​គ្រប​វិស័យ​។​

អត្ត​បទ​៖​ លោក ម៉ូត វោយហូ