សារសំខាន់ នៃ​ការប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស​

​ប័ណ្ណ ប​.​ស​.​ស បច្ចុប្បន្ននេះ ត្រូវ​ចែក​ដល់ មន្ត្រីរាជការ សហគមន៍ បុគ្គលិក សហគ្រាស ដើម្បី​យក​ប​ណ្ណ័​នេះ ទៅ​មន្ទីរពេទ្យ ពិនិត្យ​ព្យាបាល​ជំងឺ​មិន​អស់​ថវិការ ។ ក្នុង​ខេត្តបាត់ដំបង មាន មណ្ឌល​សុខភាព ចំនួន ៧៧ និង​មន្ទីរពេទ្យបង្អែក ៦ ត្រូវបាន​ចុះ​កិច្ច​ព្រៀម​ព្រៀង ជាមួយ បេឡា​ជាតិ​សន្តិសុខ​សង្គម ( ប​.​ស​.​ស​)

លោក តែម ទិ​ត្យ ប្រធានការិយាល័យ ប​.​ស​.​ស ខា​សា​បាត់ដំបង​ លើកឡើង ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក ថ្ងៃទី ២៦ កក្ដ​ដា ឆ្នាំ ២០១៩ ថា បច្ចុប្បន្ននេះ ប​.​ស​.​ស បានផ្តល់​ប័ណ្ណ ប​សស ដល់​មន្ត្រីរាជការ បុគ្គលិក និ​យោ​ជិ​ក តាម​ក្រុមហ៊ុន សហគ្រាស ជាដើម ។ លោក​បញ្ជាក់ថា​អ្នកមាន ប័ណ្ណ ប​.​ស​.​ស នេះ អាច​យកទៅ​ពិនិត្យ​ព្យាបាល ជំងឺ​នៅតាម មន្ទីរពេទ្យ ដែលមាន​កិច្ច​ព្រៀម​ព្រៀង​ជា មួយ ប​.​ស​.​ស ដោយ​មិន​អស់ថ្លៃ ដោយ​គ្រាន់តែ​យក​អត្ត​ស​ញ្ណា​ណ​ប័ណ្ណ និង ប័ណ្ណ​នេះ​មក​ជាមួយគ្នា ។

ចំណែក លោក អាំង ប៉ូ​រ៉ង ប្រធាន​គណនេយ្យ នៃ​មន្ទីរ​សុខាភិបាល ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​មតិ ដែរនោះ បង្ហាញថា បច្ចុប្បន្ននេះ មានការ​អ្នកប្រើប្រាស់​ប័ណ្ណ​នេះ ច្រើន​មក​ទទួល​សេវា​ព្យាបាល នៅ​មន្ទីរពេទ្យ ។ ហើយ​លោក ក៏​សូមឱ្យ អ្នក​មក​ទទួល​សេវា​ព្យាបាល ជំងឺ​កុំ​មានការ បារម្ភ​ខ្លាច ពេទ្យ​មិន​យកចិត្តទុកដាក ចំពោះ​អ្នកមាន​ប័ណ្ណ ប​.​ស​.​ស ។

​ប៉ុន្តែ​លោក ក៏​សូម​អា​ធ្យា​ស្រ័យ ចំពោះ​ការរង​ចាំ​យូរ ឬ​ភាពយឺតយ៉ាវ ដោយសារ​អ្នកជំងឺ​ច្រើន ដូច្នោះ អ្នក​មក​ទទួល​សេវា​ត្រូវ រងចាំ​តាម​លំដាប់លំដោយ ។

អត្ត​បទ​៖ ញ៉ែម ចាន់