អង្គការ Nature Life មានទុងប្រផេះ ជាង 40 ក្បាល កំពុងមានវត្តមាន នៅក្នុងតំបន់ រ៉ាមសារ ស្ទឹងសែន នាដើមរដូវវស្សា

Mot Voyho, [07.09.21 09:52]

អង្គការ Nature Life បានឲ្យដឹង កាលពីថ្ងៃទី ៦ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះថា រដូវវស្សា បានឈានចូលមកដល់ ទើបធ្វើឲ្យកម្ពស់ទឹក នៅតំបន់ រ៉ាមសារ ស្ទឹងសែន មានការកើនឡើង បន្តិចម្ដងៗ។ ស្របគ្នានេះ ប្រភេទសត្វមួយចំនួន បានផ្លាស់ទីលំនៅ តំបន់ផ្សេង ដើម្បីរកចំណី នឹងបន្តពូជជាដើម។ ជាក់ស្ដែង សត្វទុងប្រផេះ បាននិងកំពុង បង្ហាញខ្លួន នៅក្នុងតំបន់ដីសើមនេះ គួរឲ្យកត់សម្គាល់ ពោលគឺ រុំបានជា ៤0 ក្បាល។ នេះបើយោងតាមកំណត់ត្រា ក្នុងខែសីហាកន្លងទៅ។

នៅក្នុងខែសីហាកន្លងមកនេះ ក្រុមឧទ្យានុរក្ស ប្រចាំនៅតំបន់ រ៉ាមសារ ស្ទឹងសែន បានកត់ត្រាសត្វស្លាប ចំនួន ២៧ប្រភេទ។ ក្នុងនោះក៏មានប្រភេទសត្វ ដែលកំពុងឈានទៅ រងការ គំរាមកំហែង ដូចជា សត្វស្មោញ អកត្រីក្បាលប្រផេះ និងទុងប្រផេះ។ ទន្ទឹមនឹងនេះ ក្រុមឧទ្យានុរក្ស ក៏បានធ្វើការ បង្ហាញបទល្មើសមួយចំនួន ដែលទាំងអស់នោះ សុទ្ធតែជាបទល្មើស នេសាទខុសច្បាប់។ អង្គការ Nature Life ក៏បានអរគុណដល់ គាំទ្រថវិកា ក្នុងការអនុវត្តសកម្មភាព អភិរក្សសត្វស្លាប នៅក្នុងតំបន់ រ៉ាមសារស្ទឹងសែននេះ៕ ប្រភព AKP