តម្រូវការប្រជាពលរដ្ឋ​ឃុំ​ជ្រៃ​ស្រុក​មោងឫស្សី​

​ស្របពេល​ដែលរ​ដូវ​ស្សាបាន​មក​ដល់​នោះ​ប្រជាពលរដ្ឋ​តែង​សង្ឃឹម​ថា​មាន​ទឹកភ្លៀង​ធ្លាក់​និង​អាច​ស្រោច​ស្រោព​ដំណាំ​ស្រូវ​បាន​ល្អ​នោះ តែ ប្រជាជន​ក្នុង​ឃុំ​ជ្រៃ​នៃ​ស្រុក​ម៉ោង​ឫស្សី​មួយចំនួន​បាន​ត្អូញត្អែរ ពី​បញ្ហា​ខ្លះ​ទឹក​ធ្វើស្រែ ដោយសារ​តែ​តំបន់​ខ្លះ​មាន​ទឹក​តិច​តូច តំបន់​ខ្លះ​ទៀត​គ្មាន​ទឹក​សម្រាប់​បង្កបង្កើន​ផល ។​

​យុវជន​មួយ​រូប រស់នៅ​ឃុំ​ជ្រៃ​បាន​ប្រាប់ថា​៖ តំបន់​ប្អូន​គ្មាន​ទឹក​សម្រាប់​ស្រោច​ស្រោច​ដំណាំ​ស្រូវ​ទេ​ដោយសារ​ឆ្នាំនេះ ទឹកភ្លៀង​មិន​គ្រប់គ្រាន់ ។ ចំនែកឯ​លោក យ៉ុន សំណាង រស់នៅ​ឃុំ​ជ្រៃ​ដែល​នោះ​បាន​លើកឡើង​ថា​៖ ស្រូវ ប្រជា​កសិករ​នៅ​ឃុំ​ជ្រៃ​នេះ មិនសូវ​មាន​ទឹក​ដែរ ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់​និង​តាម​ប្រឡាយ​គ្មាន​ទឹក​សម្រាប់​ប៊ូ​ម​ស្រោច​ស្រោព​នោះទេ ។ ទើបតែ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ធ្លាក់​និង អាច​សុំ​ប៊ូ​ម​ទឹក​ពី​ប្រឡាយ​បាន​ខ្លះ ។​ឆ្លើយតប​បញ្ហា​នេះ លោក ទេព ហន អភិបាលស្រុកមោ​ឫស្សី បាន​ចូលរួម​កម្មវិធី​សន្ទនា​មតិ​វិទ្យុជាតិ កម្ពុជា​ចំការ​បាត់ដំបង​ថ្ងៃ​០៧​ខែ កញ្ញា ឆ្នាំ​២០២០ ថា ចំពោះ​វិស័យ​កសិកម្ម ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ស្រុក​មោងឫស្សី ដោយ​មាន​ភាពរាំងស្ងួត ហើយ​ប្រភពទឹក​ដែល​មាន​សម្រាប់​ស្រោច​ស្រោព មានទឹក​តិច​តូច​ណាស់ ។​

ចំពោះ​ប្រពន្ធ័​ធារាសាស្ដ្រ​ដែល​រាជរដ្ឋាភិបាល​បាន​ទំលាក់​មក​ស្រុក​មោ​ឫស្សី​នេះ មាន​ប្រពន្ធ័ធារាសាស្ដ្រ រាម​គន់ ដែល​មកដល់​សព្វថ្ងៃ​រួចរាល់​បាន​៩៩%​ហើយ​។ លោក​បាន​បញ្ជាក់ថា​៖​ចំពោះ​កង្វះ​ខាត់​ទឹក​នេះ ដោយ​ការ​ប្រជាពលរដ្ឋ​ធ្វើ​លើសពី ទឹក​ដែល​មាន ដូច្នេះ​ហើយ​ជួនកាល​ក៏​មាន​ទឹក​សម្រាប់​ធ្វើ ជួន​ក៏​អត់ អាស្រ័យ​ទៅលើ​ទឹកភ្លៀង ។ លោក​ក៏​តែង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​អត់ធ្មត់​បន្ដិច ព្រោះ​ប្រភព​ទឹកធំ​ដូន​ទ្រី​និង​រួចរាល់​នៅ​ឆ្នាំ​២៣​ខាងមុខ ព្រោះ​មិន​ដឹង​ធ្វើ​ម៉េច​ទេ តម្រូវការ​ទឹក​មាន​ច្រើន ហើយ​ប្រពន្ធ័​ទឹក​ផ្គត់ផ្គង​មានតិច ។​

​ចំណែកឯ​លោក ថា​ន់ ស៊ាន មេឃុំ​ជ្រៃ បាន​លើកឡើង​ថា​៖​ដោយសារ​ពីរ​ឆ្នាំ​មកនេះ ទឹកភ្លៀង​មានការ​ខ្សត​ខ្សោយ ហើយ​ប្រភព​ទឹក​មាន​តិច​តូច ធ្វើឲ្យ​ការស្រោចស្រោព​ខ្វះខាត់ ដូច្នេះ​ហើយ​ប្រជាកសិករ​ជួប​ផល​លំបាក ។​លោក​ថា មាន​តែ​ប្រជាពលរដ្ឋ អត់ធ្មត​ទម្រាំ​មាន​ការកសាង​ប្រពន្ធ័ធារាសាស្ដ្រ រួច​នោះ ។​ហើយ​លោក​តែងតែ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​កុំ ឲ្យធ្វើ​ស្រែ​លើស​ពី​កម្រិត​ទឺក​ដែល​មាន ក្នុង​ប្រឡាយ ឬ ស្ទឹង ព្រោះ​វា​អាច​ធ្វើឲ្យ​មាន​ការខាត់បង់​ដូច​ឆ្នាំ​នេះ​ចឹង ។ លោក​សូមឲ្យ​ប្រជាពលរដ្ឋ​មាន​ការយោគយ​ល់​ពី​ផល​លំបាក​នេះ​ផង ។​

​សូមបញ្ជាក់​ថា​៖​ប្រជា​កសិករ​ក្នុង​ឃុំ​ជ្រៃ​និង​ស្រុក​ម៉ោឫ​ស្សី​នេះ ភាគច្រើន​ពួកគាត់​ប្រកប​មុខរប​ប​កសិកម្ម​ដាំ​ដុះ ដោយ​មួយផ្នែក ពឹងផ្អែក​លើ​ប្រភព​ប្រឡាយទឹក និង​មួយ​ផ្នែក​ទៀត​ធ្វើស្រែ​ពឹងផ្អែក​លើ​ទឹកភ្លៀង ។ យ៉ាងណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ អាជ្ងាធ​រពាក់​ពន្ធ័ត្រូវ យកចិត្តទុកដាក់​ដោះស្រាយ​កង្វះ​ទឹក​សម្រាប់​ស្រោច​ស្រោព​នេះ​។​