អាជ្ញាធរជាតិអប្សរា កំពុងសាងសង់ ស្ពានបេតុងថ្មី ២កន្លែង ជំនួសស្ពានចាស់ ដែលមានសភាពទ្រុតទ្រោម ស្ថិតនៅស្រុកថ្មពួក ខេត្តសៀមរាប

Mot Voyho, [07.09.21 10:39]

  

អាជ្ញាធរជាតិអប្សរា បាននិងកំពុង សាងសង់សំណង់ ស្ពានបេតុងថ្មី ចំនួនពីរកន្លែង ជំនួសឲ្យស្ពានចាស់ ដែលមានសភាពទ្រុតទ្រោម និងមានទំហំតូច ដែលមានហានិភ័យខ្ពស់ ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោក ភឿនសុឃីម អនុប្រធាននាយកដ្ឋាន គ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹង កាលពីថ្ងៃទី ៦ ខែកញ្ញា កន្លងទៅនេះថា ស្ពានចេញពីរួមមាន ទីមួយ ស្ថិតនៅលើប្រឡាយ រំដោះទឹកជំនន់ ក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពូក ដែលមានបណ្ដោយ ២៦ ម៉ែត្រ ទទឹង ៤ ម៉ែត្រ និងទី ២ ស្ថិតនៅចំណុច ដងស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះស្រុក ភូមិល្វា ស្រុកថ្មពួក ដែលមានប្រវែង ២២ម៉ែត្រ និងបណ្ដោយ ២ ម៉ែត្រ។ លោកបានឲ្យដឹងទៀតថា ស្ពានទាំងពីរនេះ ក្រៅពីមានសារៈសំខាន់ សម្រាប់សម្រួលដល់ការ ធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ក្នុងឃុំដូនកែវ ឃុំល្វា វានឹងជួយ ដល់ ការគ្រប់គ្រង ទឹក អោយមានប្រសិទ្ធភាព និងរំដោះទឹកជំនន់ ពីតំបន់អង្គរ ក្រុងសៀមរាប និងទារោងស្រុកពួក នៅស្ទឹងពួក និងស្ទឹងព្រះស្រុក ធ្លាក់ចុះ ទៅបឹងទន្លេសាប។ លោកក៏បានបញ្ជាក់ ឲ្យដឹងដែរថា ថ្នាក់ដឹកនាំ និងក្រុមការងារ របស់អាជ្ញាធរជាតិអប្សរា មានផែនការយ៉ាង សកម្ម និងមមាញឹក ក្នុងការអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធ បានសម្រេចយ៉ាងច្រើន ទាំងនៅតំបន់ ប្រាសាទ និងតំបន់ទ្រនាប់ នៃការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ជាក់ស្ដែង ដូចមាន ស្ពានទាំងពីរកន្លែងនេះ ជាសក្ខីភាពស្រាប់៕ ប្រភព អាជ្ញាធរជាតិ អប្សរា