រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពិសោធន៍ ថ្មី នៅពេទ្យបង្អែកខេត្ត សៀមរាប អាចធ្វើតេស្ត រកមេរោគកូវិត ១៩បានក្នុងមួយថ្ងៃ ពី ៩00 ទៅ ១000 នាក់

Mot Voyho, [23.08.21 11:13]

នៅក្នុងឱកាស ចុះពិនិត្យ មើលដំណើរការ មន្ទីរពិសោធន៍ថ្មី នៅពេទ្យបង្អែក ខេត្តសៀមរាប កាលពីថ្ងៃទី ២២ ខែសីហា កន្លងទៅ នេះ ឧត្តម រដ្ឋមន្ត្រី សាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានឲ្យដឹងថា កន្លងមកនេះ នៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប មានមន្ទីរពិសោធន៍ ខ្នាតតូចហើយ ប៉ុន្តែ ការធ្វើតេស្ត រកមេរោគកូវិត 19 បានចំនួនតិច។ ឥឡូវនេះ បាន សាងសង់ មន្ទីរពិសោធន៍ថ្មី ដែលមានលទ្ធភាព អាចធ្វើតេស្តរកមេរោគ ពូវិត ១៩បានក្នុងមួយថ្ងៃ ចាប់ពី ៩00 ទៅមួយពាន់នាក់ ដែលកត្តានេះ អាចឱ្យយើង ធ្វើការបាន លឿន ក្នុងគោលដៅរួម ចំណែក ទប់ស្កាត់ ការឆ្លងរីករាលដាល នៃមេរោគកូវិទ១៩ ក្នុងសហគមន៍ ផងដែរ។ ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ន មន្ទីរពិសោធន៍ដើម្បីនេះ ធ្វើតេស្តរកមេរោគ កូវិត១៩ បានតែ មេរោគកូវិតធម្មតា នៅឡើយទេ សម្រាប់កូរវិត ប្រភេទ

បំប្លែងថ្មី ដែលតា មិនអាចទាន់ធ្វើបាន។ ប៉ុន្តែ ក្រសួងសុខាភិបាល និងបំពាក់ម៉ាស៊ីន សម្រាប់ ធ្វើតេស្តរកមេរោគ កូវិតប្រភេទដែលតា នៅក្នុងមន្ទីរពិសោធន៍ នេះ នាពេលខាងមុខ ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការ ធ្វើតេស្តរកមេរោគ គូវិត១៩ បំប្លែងថ្មី ប្រភេទដែលតា បានលឿន ដោយ មិនពិបាកបញ្ជូន ទៅឆ្ងាយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ខែសីហា កន្លងទៅនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមាន កូវិត ១៩ ចំនួន ៧០២៤ នាក់ ព្យាបាលជាសះស្បើយ ចំនួន ៥៥៥៩ នាក់ ស្លាប់៧៥ នាក់ និង ១៣៩០ នាក់ កំពុងសម្រាប់ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌល ចត្តាឡីស័ក គរុកោសល្យ នឹកវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យហ៊ុនសែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះទូទៅ បច្ចេកទេសពួក និងវិទ្យាល័យដំដែក៕ ប្រភព SKP