មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ទទូចឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន កូវិត១៌៩ ព្រោះមេរោគបំ ប្លែប្លែងថ្មី បានកើនឡើង

Mot Voyho, [28.07.21 10:36]

លោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណឌីន ប្រធាន គណៈកម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាំង ជំងឺកូវិត 19 ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានឲ្យដឹង កាលពីពេលកន្លងទៅថ្មីៗនេះថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ មួយចំនួនហាក់បីដូចជា មានការធ្វេសប្រហែស នៃការអនុវត្តនូវវិធានការ សុខាភិបាល ក្រោយពីការទទួលបាន ការចាក់វ៉ាសាំងកូវិត 19 ដោយសំអាងទៅលើ ការចាក់វ៉ាក់សាំង ការពារជំងឺកូវិត 19 ហើយភ្លេងវិធានការការពារ ដោយមានការប្រមូលផ្ដុំ ហូបចុកជុំគ្នា ការជួបជុំគ្នាច្រើន គឺជាការបង្កឪកាស ឱ្យមានការរីករាលដាល ជំងឺកូវិត 19 ធំណាស់ ពេលនៅក្នុងបរិបទនេះ ការរាតត្បាតជំងឺកូវិត 19 បំប្លែងថ្មី ដោយបានកើតនៅលើ សាកលលោក ជាង 100 ប្រទេស ដោយយោងតាមអត្ថបទ របស់អង្គការសុខភាពពិភពលោក ប្រចាំសប្តាហ៍ កាលពីថ្ងៃទី 20 ខែកក្កដាកន្លងទៅនេះ។ លោកជំទាវបានឲ្យដឹងទៀតថា ស្ថានភាពប្រភេទ វិរុសបំប្លែងថ្មី ដែលកំពុងរាតត្បាត នៅលើសកលលោកគឺ ពពួក អាល់ហ្វា រហូតដល់ 180 ប្រទេស ប៊ែតា 130 ប្រទេស ដែលតា 124 ប្រទេស និង ហ្គាម៉ា 78 ប្រទេស រួចមកហើយ។ ដោយឡែក សម្រាប់ករណី ក្នុងមួយសប្តាហ៍ ដែលគេសង្កេតឃើញ ចំពោះ អាល់ហ្វា កំណើតពីរប្រទេស ដែលតា7 ប្រទេស ប៊ែតា 13 ប្រទេស ហ្គាម៉ា បីប្រទេស ដែលឆ្លុះបញ្ចាំងឲ្យឃើញ ថាកំណើន វីរូស គឺកាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើអោយកម្ពុជា មិនអាចគេចផុត ពីការចម្លង ដោយកន្លងមក យើងមើលឃើញថា មានការនាំចូល នៅវិរុស ដែលតា តាមរយៈអ្នកធ្វើដំណើរ ពីច្រកព្រំដែន តាមផ្លូវគោកនិងផ្លូវអាកាស។

អ្វីដែលជាការសំខាន់ មួយទៀតនោះគឺ ការរាតត្បាត នៃវីរុស អាល់ហ្វា ដែលជាប្រភេទ ដែលយើងកំពុងបារម្ភដែរនោះ គឺកំពុងតែចរាចរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់យើងទៅហើយ។ ដែល អាល់ហ្វានេះ គឺច្រើនតាមពីការពិនិត្យមើលទៅ និងវិភាគពីអ្នកជំនាញ រកឃើញថា ការឆ្លងនៃពពួកវិរុស អាល់ហ្វានេះ។ ហើយអ្នកជំងឺយើងសព្វថ្ងៃ ដែលកំពុងវិវត្ត ទៅមានការឆ្លងច្រើន ក៏ដូចជាការ ស្លាប់ច្រើន ក៏មានពាក់ព័ន្ធទៅលើការ វាយលុកនៅប្រភេទ អាល់ហ្វានេះ។ លោកជំទាវវេជ្ជបណ្ឌិត បានពន្យល់ថា កន្លងមក ក្រសួង សុខាភិបាល បានចេញសេចក្តីជូនពត៌មាន រួចមកហើយ ហើយអ្វីដែលសំខាន់ នាពេលនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់ នៅស្មារតីប្រយុទ្ធប្រឆាំង ជំងឺកូវិត 19 ទាំងអស់គ្នា ដើម្បីយកឈ្នះលើ ការរាតត្បាត នៃជម្ងឺដ៏កាចសាហាវមួយនេះ ពិសេសការអនុវត្ត វិធានការសុខាភិបាល 3 ការពារ និង 3 កុំ ហើយកាត់បន្ថយការធ្វើដំណើរ បើគ្មាន ករណីចាំបាច់នោះទេ ដើម្បីកាត់បន្ថយ ពីការចម្លង ដ៏កាចសាហាវមួយនេះ៕ ប្រភព វិទ្យុជាតិ កម្ពុជា