រណ្តាប់​ទេវតា​ឆ្នាំ​ថ្មី ទេវតា សោយ​ផ្លែឈើ​គ្រប់មុខ

​ឯកឧត្តម ញៀន ភឿន រដ្ឋលេខាធិការ​នៃ​ក្រសួង​ធម្មការ​និង​សាសនា និង​ជា​សមាជិក គណៈកម្មាធិកា​ជាតិ រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​បាន​ប្រាប់​វិទ្យុជាតិ​កម្ពុជា​ឲ្យដឹងថា មហាសង្ក្រាន្ត​ឆ្នាំជូត ទោស័ក​ព្រះ​ពុទ្ធសករាជ ២៥៦៤​នឹង​ចូលមក​ដល់​នៅវេលា​ម៉ោង ២០:៤៨​នាទី​យប់ ថ្ងៃ​ចន្ទ័ ៦​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មេសា គ្រិស្ត​សករាជ​២០២០​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ដោយ​បុណ្យចូលឆ្នាំថ្មី ត្រូវ​នឹង​ថ្ងៃ​ចន្ទ គឺ​ត្រូវ​វេណ​របស់ ទេពធីតា​មួយ​ព្រះអង្គ​ជា​មគ្គនាយិកា​ព្រះនាម គោ​រាគ​ទេវី ជា​បុត្រី​ទី​២ នៃ​កបិល​មហាព្រហ្ម គង់​នៅ​ចា​តុ​ម្មហា​រា​ជិកា ទ្រង់​អម្ពរ​ពណ៌​លឿង លម្អ​នូវ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​អង្គាបុស្ប អាភរណៈ​ទ្រង់​ពាក់​កែវ​មុក្តា ភក្សាហារ​ទ្រង់​សោយ​តេ​លំ ទ្រង់​អាវុធ​ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះខ័ន ព្រះហស្ត​ឆ្វេង​ទ្រង់​យដ្ឋិ គង់​ផ្ទំ​បើកព្រះនេត្រ​លើ​ខ្នង ព្យ​គ្ឃ ជា​ពាហនៈ​។ ឯកឧត្តម​បាន​បញ្ជាក់ថា គ្រឿង​រណ្តាប់ ទទួល​ទេវត្តា​ឆ្នាំ​ថ្មី​នេះ​មាន​ដូចជា បាយ​សី ១​គូ​, ស្លា​ធម៌ ១​គូ​, ធូប ៥, ទៀន ៥, ទឹកអប់ ១​គូ​, ផ្កា​ភ្ញី​, លា​ជ​, ទឹក ១ ផ្តិល និង ភេសជ្ជៈ​, នំ​នែក​, ផ្លែឈើ​គ្រប់មុខ ៕​