សម្ដេចមហាបវរ ធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោកអគ្គនាយក ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហុិននីគែន ចូលជួបសំដីការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ អ្នកព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។
ក្រុមហ៊ុនហុិននីហែ្គន ខេមបូឌា មានវត្តមាននៅកម្ពុជា ក្នុងរយៈពេល ៣០ ឆ្នាំ មកហើយ មានវឌ្ឍនភាពក្នុងដំណើរការ អាជីវកម្មប្រកបដោយ ភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើន។ ជាមួយគ្នានេះ ការចូលរួមចំណែក របស់ក្រុមហ៊ុនក៏បាន លើកកម្ពស់ដល់សេដ្ឋកិច្ច បង្កើតឱកាសការងារ នឹងអាជីវកម្ម លើទីផ្សារជាច្រើន៕ ប្រភព APP
សម្ដេចនាយករដ្ឋមន្ត្រី អនុញ្ញាតជូន អគ្គនាយកប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហុិននីគែន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
១០ ខែកញ្ញា ២០២៤
ព័ត៌មាន