ពលរដ្ឋ​ភូមិ​បាឡាត់់​ឃុំ​ន​រា​សម្តែង​ការសប្បាយ​ចិត្ត​លើ​ការឆ្លើយតប របស់​អាជ្ញាធរ​

​ ​ឃុំ​ន​រាជា​ឃុំ​មួយ​ស្ថិតក្នុង​ស្រុក​សង្កែ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​បាត់ដំបង ប្រជាពលរដ្ឋ​នៅ​ទី​នោះបាន​សម្តែង​នូវ​ការពេញចិត្ត​លើ​ដំណោះស្រាយ​ផ្សេង​របស់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​បំពេញតម្រូវការ​ជូនព​ល​រដ្ឋ គេ​សង្កេតឃើញ​មានការ​អភិវឌ្ឍ​ជាច្រើន​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ដូចជា ផ្លូវថ្នល់ ប្រឡាយទឹក ការផ្តល់​សេវាសាធារណៈ​ជាដើម ។ តែ​យ៉ាងណា​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​អាជ្ញាធរ​ឆ្លើយតប​មិនទាន់​ពេលវេលា​នៅឡើយ ។​

​ ​លោក អ៊ុង បូ​ច ពលរដ្ឋ​រស់នៅ​ភូមិ​បាឡាត់ បាន​ប្រាប់ថា​៖​លោក​ពេញ​ចិត្តច្រើន​ទៅលើ​អ្វីដែល​ជាការ​ដោះស្រាយ​រប​ស់​អាជ្ញាធរ ដូច​ការជួលជុល​ផ្លូវ​សំរាប់​ពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ និង​ការរៀបចំ​កិច្ចការងារ​នៅ​សា​ឃុំ​ក៏បាន​ល្អ​ច្រើន​ផងដែរ ។ តែ​ចំពោះ​បញ្ហា​ប្រឡាយទឹក​រៀង​យឺត​យ៉ាង​បន្តិច ។​លោក​បន្ថែមថា​៖ ការផ្តល់សេវា​សាធារណៈ​នៅ​សាលាឃុំ​ក៏​ល្អប្រសើរ​មិនមាន​ការយក​ត​ម្រៃ ឬ​ទុកចោល​យូ​នោះទេ ។

​ ​ស្រដៀង​គ្នា​នេះដែរ អ្នកស្រី ច​ន្នី រស់នៅ​ភូមិ​បាឡាត់​ដែរនោះ​បាន​លើកឡើងថា​៖ ចំពោះ​ការដោះស្រាយ​របស់​អាជ្ញាធ​រ​គឺ​គាត់​ដោះស្រាយ​ទៅតាម​លទ្ធភាព​ដែរ​ព្រោះ​ឃុំ​មាន​មូលនិធិ​សំរាប់​អភិវឌ្ឍ​ឃុំ​បើ​កញ្ចប់​ចប់​ត្រឹមណា​គឺ​ត្រឹមនឹង​ហើយ បើ​យើង​សុំ​ទៀត​ក៏​មិនដឹង​ដោះស្រាយ​យ៉ាងណាដែរ ។​

​លោក ជុំ គឹម​សេង មេឃុំ​ន​រា​បាន​ប្រាប់​អោយដឹងថា​៖ អ្វីដែល​ពលរដ្ឋ​សុទ្ធសឹង​ជាការ​ពិត ដែល​ឃុំ​បានធ្វើការ​ដោះស្រាយ​អ្វី​ជា​តម្រូវការ​របស់​ពួកគាត់ ។ ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​ឃុំ​បាន​ត​ប្រព័ន្ធ​ទឹកស្អាត​ប្រើប្រាស់ បាន​មួយចំនួនធំ កា​រតភ្លើង​អគ្គីសនី ជួសជុល​ផ្លូវ​ដែល​ខូចខាត​ក្នុង​ឃុំ ហើយ​អ្វីដែល​យើង​ធ្វើ​ប្រជា​ចាំ​គឺ​ប្រជុំ​ជីវភាព ដើម្បី​ប្រមូល​បញ្ហា​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​បញ្ហា​សាសនា អប់រំ សេដ្ឋកិច្ច សង្គមកិច្ច យេនឌ័រ និង​បញ្ហា​ផ្សេងៗ​ដើម្បី​យកមក​រក​ដំណោះស្រាយ ។ លោក​បន្តថា​៖ សំរាប់​ឆ្នាំ​២០១៩​យើង​មាន​គម្រោង​ក្នុងការ ស្តារ​ប្រឡាយទឹក​២​ខ្សែរ និង​ផ្លូវ​ចំនួន​៣១៣​ម៉ែត្រ ។​

អត្ថបទ៖ កញ្ញា ឌិន មការា​