ខួប​អនុស្សា​វរិ​យ៍ លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ ទិវា​កំណើត​នៃ​កង យោធពលខេមរភូមិន្ទ ខេត្តបាត់ដំបង​

​នៅ​ព្រឹក​ថ្ងៃ ១៤ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ងួន ​រតនៈ​ អភិបាល​ នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ ក្នុង​ពិធី រំលឹក ​ខួប​អនុស្សា​វរិ​យ៍ លើក​ទី​៦៦​នៃ​ទិវា​បុណ្យ ឯករាជ្យ​ជាតិ ៩​ វិច្ឆិកា ​និង​ ទិវា​កំណើត កងយោធពល​ខេមរភូមិន្ទ នៅមុខ​សាលាខេត្ត កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា ដោយ​បញ្ជាក់​ពី សកម្មភាព ជា​ប្រវត្តិសាស្ត្រ បាន​ប្រ​ព្រេ​ត្តិ​ទៅជា​១ និង ​កំណើត​កងយោធពល ខេមរភូមិន្ទ ក្នុង​គោលបំណង ចងចាំ​ជានិច្ច មិនអាច​បំភ្លេចបាន នូវ​គុណូបក្ការៈ ដ៏​ថ្លៃថ្លា របស់​គំរូ​វិ​រ​ភាព នៃ​យុទ្ធជន​យុទ្ធ​នារី និង​ ប្រជាពលរដ្ឋ នៅ​គ្រប់ទិសទី ដែល​បាន​ពុះពារ​ប្រយុទ្ធ តស៊ូ​ធ្វើ​ពលិកម្ម អាយុជីវិត យ៉ាង​អង់អាច​ក្លាហាន​បំផុត ក្នុង​បុព្វហេតុ​សង្គ្រោះ​ជាតិ មាតុភូមិ​យ៉ាងពិត​ប្រាកដ ពី​របប​ប្រល័យពូជសាសន៍ ប៉ុលពត ចេញពី​ភ្នក់ភ្លើងសង្គ្រាម    ដ៏​រាំ​រៃ​ជាច្រើន​ទស្សវត្ស៍ និង​ គ្រោះ​ភ័យខ្លាច​ផ្សេងៗ ព្រមទាំង​បានរួម​ចំណែក យ៉ាង​ធំធេង ក្នុងការ​ថែរក្សា​សន្តិភាព កា​ពារ​បូរណភាព​ទឹកដី ឯកភាព​ជាតិ អធិបតេយ្យភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​ក៏បាន រំលឹក​ឡើងវិញ​នូវ​ចំណុច សំខាន់ៗ​មួយ​ចំនួន ដែលជា​ព្រះរាជ​សកម្មភាព ស្នេហា​ជាតិ​របស់ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​សម្តេចព្រះ នរោត្តម​ សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ ក្នុង​បុព្វហេតុ ស្វែងរក ឯកភាព​ជាតិ អធិបតេយ្យភាព ជូន​ជាតិ​មា​តិ​ភូមិ​កន្លងមក​។​

​រយៈពេល​ជិត ១​ទស្សវត្ស៍ ដែល​ប្រទេសជាតិ​យើង ស្ថិតនៅក្រោម​អាណានិគម​បារាំង រហូតដល់​ឆ្នាំ​១៩៥៣ ទើប​បារាំង​ព្រម​ប្រគល់ ឯករាជ្យ​មក​ឲ្យ​ខ្មែរ​យើង​វិញ​។​ ថ្ងៃទី ៩ ​ខែ ​វិ​ច្ឆិ​កា ឆ្នាំ ១៩៥៣ គី​ជា​ទិវា​ដ៏​មហា​នក្ខត្ត​ឬ​ក្ស បើក​ទំព័រ​សករាជ​ជាតិ ជា​ប្រវត្តិសាស្ត្រ ចារឹក​នៃ​ការផ្ទេរ អំណាច​ទាំងអស់ របស់​បារាំង ថ្វាយ​ចំពោះ ​ព្រះករុណា  សម្តេច​ព្រះបាទ នរោត្តម​សីហនុ ឲ្យ​ប្រទេស​កម្ពុជា​យើង បានទទួល​ឯករាជ្យ ពេញ​បរិបូរ​ចាប់ពីពេលនោះ​រហូតមក​។​ តែ​ជា​អកុសល​នៅ ឆ្នាំ​១៩៧០ មាតុភូមិ​កម្ពុជា​យើង បាន​ធ្លាក់​ចូលក្នុង​ភ្នក់ភ្លើងសង្គ្រាម​វិនាសកម្ម ដែល​បង្ករ​ឡើង​ដោយ បន​ប្រល័យពូជសាសន៍ ប៉ុលពត​។​

​ក្រោម​កម្លាំង មហា​សាមគ្គី​របស់​អ្នកស្នេហាជាតិ ក្រោម​ការដឹកនាំ​របស់ រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​វាយ​ផ្តួលរំលំ របប​ប្រល័យ​ពួជ​សាសន៍ ទទួលបាន​ជ័យជំនះ នា​ថ្ងៃ ​៧ ​មករា ១៩៧៩ រហូតមកដល់​ពេលនេះ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល បានធ្វើឱ្យ​ប្រទេស​កម្ពុជា​យើង មានការ​អភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ​។​


​ជា​ចុងក្រោយ​ឯកឧត្តម​បាន​អំពាវនាវ ដល់​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ជំរុញ​ការ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុង​គោលដៅ​បង្ការ​ទប់ស្កាត់ រាល់​សកម្មភាព​នៃ​បទល្មើស ធានាបាន​សុខសន្តិភាព ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​របស់​យើង​៕

អត្ថបទ៖ លោក ម៉ូត វ៉ោយហូ