ក្រសួង​អប់រំ បាន​ប្រកាស​អោយ​ផ្អាក អាជីវកម្ម​ក្លឹប​ហាត់ប្រាណ​ទូទាំងប្រទេស​

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង្ស ជួន​ណារ៉ុន បាន​ជម្រាប​មក​អភិបាល​គណៈ​អភិបាល​រាជធានី ខេត្ត ទាំង​២៥ អោយ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ ទូទាំង​ប្រទេស ចាប់ពី​ពេលនេះ​តទៅ ។​

​ឯកឧត្តម​បញ្ជាក់​ក្នុង​លិខិត​ខាង​លើ​ចុះ​ថ្ងៃទី​០២​មេសា​បន្តថា ការផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន​នេះ រហូត​ដល់​ជំងឺ ខូ​វីដ​១៩​មាន សភាព​ធូរស្បើយ ។​

​សូមបញ្ជាក់​ថា​កន្លង​ទៅ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ដល់​សិស្ស​និស្សិត​ពី​ជំងឺ​ខូ​វីដ​១៩ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ប្រកាស​អោយ​សាលា​ទូទាំង​ប្រទេស និង​គ្រប់​កម្រិតសិក្សា​អនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់ រហូតដល់​មាន​ការជូនដំណឹង​ជា​ក្រោយ ។ ចំណែក​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ក៏ត្រូវ​រំសាយ​ផងដែរ ៕
​ភី សុខ​