ទឹកធ្លាក់​អូ​ជាំ កំពុង​បង្ហាញ​សម្រស់​ធម្មជាតិ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​

   

​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ ស្ថិតនៅក្នុង​ភូមិ​អូរ​ជាំ​លើ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង មាន​ចំងាយ​ប្រមាណ​៩៩​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង​។​

​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្តានុពល​។ នៅ​ទីនោះ​មាន​ដើមឈើ​ធំៗ​ចម្រុះ ផ្តល់​នូវ​ម្លប់​យ៉ាង​ត្រជាក់ និង​ខ្យល់អាកាស​បរិសុទ្ធ​ល្អ​។ ទឹក​ធ្លាក់ចុះ​មក​ពី​លើ​ភ្នំ​ដែល​មាន​ប្រភព​មក​ពី​បឹង​ដ៏​ធំ​មួយ​ទំហំ​ប្រមាណ​ជាង​២​ហិច​តា លើ​កំពូលភ្នំ​ដែល​អ្នក​នៅ​តំបន់​នោះ​ហៅថា​បឹង​ទន្លេ​ផែន ហូរ​កាត់​តាម​ផ្ទាំង​ថ្ម​ធំៗ​ជាច្រើន​ដំណាក់ ដែល​បង្កើត​អោយ​ទឹក​មាន​សភាព​ថ្លា​ឆ្វ​ង់ និង​ត្រជាក់​ដូច​ទឹក​អ​ម្រិត​។ ទីតាំង​ដ៏​អំនោយផល​នេះ បាន​ផ្តល់​នូវ​បរិស្ថាន​ដ៏​ប្រសើរ​ចំពោះ​ការរស់នៅ​របស់​មច្ឆា បក្សាបក្សី ប្លែកៗ​គួរ​ជាទី​គយគន់​។ ទី​ភ្នំ​ខ្ពស់ៗ​អម​ដោយ​រុក្ខជាតិ និង​ស្មៅ​ដុះ​ខៀវខ្ចី បាន​បង្កើន​នូវ​ថាមពល​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​សប្បាយ​។​

​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ ផ្តល់​នូវ​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ជាច្រើន​ដូចជា​: សេវា​ស្នាក់នៅ សេវា​ម្ហូបអាហារ និង​ភេសជ្ជៈ សេវា​មគ្គុទេសក៍​ទេសចរណ៍​សហគមន៍​។ ដូចនេះ​ភ្ញៀវទេសចរ​មិន​បា​ច់បារ​ម្មណ៍​ថា​ខ្វះខាត​អ្វី​ឡើយ​។​

​សកម្មភាព​កម្សាន្ត​នានា​ក្នុង​សហគមន៍​នេះ​មាន​ដូចជា​:
– ការដើរ​ទស្សនា​កម្សាន្ត​តាម​លើ​ភ្នំ និង​ទឹកជ្រោះ​ដែល​មាន​ច្រើន​ដំណាក់​និង​ផ្តល់​នូវ​រសជាតិ​អារម្មណ៍​ប្លែកៗ​ពីគ្នា​
– ការ​ងូតទឹក​ជ្រោះ​កម្សាន្ត​


– ការ​ពិសារ​អាហារ​ប្លែកៗ​ក្នុង​តំបន់ ដែល​ចំអិន​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​សហគមន៍​ផ្ទាល់​
– ការ​បោះតង់​ស្នាក់នៅ​ប្រកប​សុវត្ថិភាព​ខ្ពស់​
– ការ​ទស្សនា​ហ្វូង​មេ​អំបៅ​


– ការកម្សាន្ត​ពេល​រាត្រី ដុត​ភ្នក់ភ្លើង​ជា​ក្រុមៗ​
– ការសិក្សា ស្រាវជ្រាវ ស្វែងយល់ ពី​សហគមន៍​
– ការទទួលបាន​នូវ​បទពិសោធន៍​ថ្មី​ប្លែក ជាមួយ​នឹង​ធម្មជាតិ​នៃ​បេះដូង​របស់​ស្រុក​សំឡូត​។​

​ក្រៅ​ពី​កន្លែង​កំសាន្ត​ខាងលើនេះ ខេត្ត​បាត់ដំបង​មាន​ទីតាំង​លេង​ទឹក​និង​កំសាន្ត​ជាច្រើន​ទៀត ដូចជា រមណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​ចំការ​ធូ​រ៉េន ,​រមណីយដ្ឋា​ទឹក​ធ្លាក់ចំ​ការ​ស្វាយ ,​រមណីដ្ឋាន​ធម្មជាតិ​ថ្វាក (​ស្រុក​រតនមណ្ឌល​),​រមណីដ្ឋាន​អាង​កំពីងពួយ ,​សហគមន៍​អេកូ​ទេសចរណ៍​អូរ​ជាំ​(​ស្រុក​សំឡូត​) ,​គោលដៅ​ទេសចរណ៍​ភ្នំ​កំពូល​(​ស្រុក​រតនមណ្ឌល​) ,​រមណីដ្ឋាន​អាងទឹ​កកំពីងពួយ​,​រមនីយដ្ឋាន​ធម្មជាតិ​ភ្នំ​សំពៅ ,​ប្រាសាទភ្នំ​បាណន់ ,​ប្រាសាទឯកភ្នំ​,​ដែន​ជំរក​សត្វ​ស្លាប​ព្រែក​ទាល់ (​ស្រុក​ឯក​ភ្នំ​),​មណ្ឌល​កំសាន្ត​ឡូរី (​ស្រុក​បាណន់​) ,​រមណីយដ្ឋាន​ប្រាសាទ​បា សែ​ត ,​សំណង់ផ្ទះ​បូរាណ​ជាដើម​។​ល​។​

@physok
​ប្រភព​មន្ទីរ​ទេសចរណ៍​