នាយបេសកកម្ម កម្ពុជា ចុះសិក្សា ស្វែងយល់ ទីលានប្រកួតអូឡាំពិក ហ្គេម ដើម្បីចំណេះដឹង ដល់ការរៀបចំ ស៊ីហ្គេមឆ្នាំ 2023 នៅកម្ពុជា

Mot Voyho, [26.07.21 16:25]

នាយបេសកកម្មកម្ពុជា សម្រាប់អូឡាំពិកហ្គេមទីក្រុងតូក្យូប្រទេសជប៉ុន ឯកឧត្តម វ៉ាត់ចំរើន បានបញ្ជាក់កាលពីល្ងាច ថ្ងៃទី 25 ខែកក្កដា កន្លងទៅនេះ ពីប្រទេសជប៉ុន មកថា ឯកឧត្តមបានចុះទៅពិនិត្យ ស្រាវជ្រាវទីលានប្រកួតធំៗ នៅទីនោះដើម្បី ដកស្រង់នូវរបៀបរបប ជាចំណេះដឹងបន្ថែម សម្រាប់ដំណើរឆ្ពោះទៅ ទទួល រៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ 2023 នៅកម្ពុជា។

ឯកឧត្តមនាយបេសកកម្ម បញ្ជាក់ថា ពេលនេះខ្ញុំបាន ទៅពិនិត្យមើល ដឹងសិក្សាស្វែងយល់ ទីលានប្រកួតកីឡាអូឡាំពិក ទីលានធំៗចំនួន 3 ដើម្បីជាបទពិសោធន៍ ជូនដល់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី 23 ឆ្នាំ 2023 (CAMSOC) ក៏ដូចជាជូនទៅ សហព័ន្ធកីឡាជាតិនានា របស់កម្ពុជា ក្នុងដំណើរឆ្ពោះ ទៅ រៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី 32 ឆ្នាំ 2023 ខាងមុខនៅកម្ពុជា។

នេះគឺជាកិច្ចការផ្ទាល់ ដែលឯកឧត្តមត្រូវធ្វើ នៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក ដែលការរៀបចំ និងការប្រកួតបច្ចេកទេស កម្រិតខ្ពស់បំផុត របស់ពិភពលោក រៀងរាល់ 4 ឆ្នាំម្ដង នេះ តាមបានអនុសាសន៍ណែនាំ របស់ឯកឧត្តម ថោងខុន អនុប្រធាន អចិន្ត្រៃយ៍ CAMSOC មុនពេលចេញដំណើរពីកម្ពុជា មកប្រទេសជប៉ុននេះ។

ដូចនេះពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំតែងតែបានទៅពិនិត្យ ទីលានជាបន្តបន្ទាប់ ឲ្យបានគ្រប់ទីលានទាំងអស់ ដើម្បីជាបទពិសោធន៍ សម្រាប់ការធ្វើបទបង្ហាញ ជូនដល់គណៈកម្មការ ជំនាញ ទាំងអស់ របស់ CAMSOC ក៏ដូចជាសហព័ន្ធ កីឡាជាតិនានា របស់កម្ពុជា ដើម្បីសម្រួល គោលដៅអោយរៀបរយ នៃការរៀបចំ និងទីលានប្រកួតនៅកម្ពុជា ដើម្បីសម្រួល គោលដៅឲ្យរបៀបរៀបរយ នៃការរៀបចំ ទីលានប្រកួតនៅកម្ពុជា សម្រាប់ស៊ីហ្គេម លើកទី 32 ឆ្នាំ 2023 នាពេលខាងមុខ ឲ្យកាន់តែល្អប្រសើរ៕ ប្រភព AKP