ម្ចាស់ផ្ទះកីឡាអូឡាំពិក ទីក្រុងតូក្យូ បានកត់ត្រាចំនួន អ្នកឆ្លងកូរវិត 19 ខ្ពស់បំផុត ចំនួន 2848 ករណី និងកំពុងស្វែងរក គ្រែមន្ទីរពេទ្យបន្ថែមទៀត

Mot Voyho, [28.07.21 15:25]

ម្ចាស់ផ្ទះកីឡាអូឡាំពិក ទីក្រុងតូក្យូ បានកត់ត្រាចំនួន អ្នកឆ្លងកូរវិត 19 ខ្ពស់បំផុត ចំនួន 2848 ករណី និងកំពុងស្វែងរក គ្រែមន្ទីរពេទ្យបន្ថែមទៀត

ក្រុមមន្ត្រីជប៉ុន បាននិយាយថា ការឆ្លងមេរោគកូវីដ19 នៅទីក្រុងតូក្យូ មានចំនួន 2848 នាក់ កាលពីថ្ងៃទី 27 ខែកក្កដា គឺជាចំនួនខ្ពស់បំផុត របស់ទីក្រុងម្ចាស់ផ្ទះ កីឡាអូឡាំពិក ចាប់តាំងពីមានការរាតត្បាត បានកើតឡើង។ នេះបើយោងតាម ការចេញផ្សាយ ដោយសារព័ត៌មាន CNA កាលពីថ្ងៃទី 28 ខែកក្កដាកន្លងទៅនេះ។

ការកើនឡើងនៃករណីនេះ បានគំរាមកំហែង ដល់ ការគាំទ្រ លោកនាយករដ្ឋមន្ត្រី yoshjhideSuga ដែលការផ្ដល់ចំណាត់ថ្នាក់ របស់ខ្លួនបានធ្លាក់ ដល់កម្រិតទាបបំផុត ចាប់តាំងពី លោកចូល កាន់តំណែង កាលពីខែកញ្ញាឆ្នាំមុន ដោយសារការដោះស្រាយ បញ្ហាជំងឺរាតត្បាតនេះ។

ប្រការ នេះក៏បាន បង្កបញ្ហាដល់ កីឡាអូឡាំពិកផងដែរ ដោយសារជនជាតិជប៉ុន ជាច្រើនខ្លាចការហូរចូល នៃអត្តពលិក និងមន្ត្រីសម្រាប់ព្រឹត្តិការណ៍នេះ ដែលអាចបន្ថែមការកើនឡើង។ ប្រហែល 31% នៅក្នុងការស្ទង់មតិ ដោយសារព័ត៌មាន Nkikei ប្រចាំថ្ងៃបាននិយាយថា ហ្គេមគួរតែត្រូវបានលុបចោល ឬពន្យារពេល ម្ដងទៀត។ លោកនាយករដ្ឋមន្ត្រី yoshihide Suga បាននិយាយទៅកាន់ប្រជាជន បន្ទាប់ពីការប្រជុំ របស់រដ្ឋមន្ត្រី ដែលត្រួតពិនិត្យ ការឆ្លើយតបចំពោះ វិរុសថា កុំឲ្យចេញទៅក្រៅ ដោយមិនចាំបាច់ ហើយលោកចង់ឲ្យគ្រប់គ្នា ទស្សនាកីឡាអូឡាំពិក នៅលើកញ្ចក់ទូរទស្សន៍។ ទិន្នន័យ បានបង្ហាញថា គិ

តត្រឹមថ្ងៃទី 25 ខែកក្កដាកន្លងមក អ្នកជំងឺមានតែ 20,8% ប៉ុណ្ណោះ ក្នុងទីក្រុងដែលមានចំនួន 12,635 នាក់ ដែលអាចទទួលការព្យាបាល នៅមន្ទីរពេទ្យ។ ក្រុមប្រឹក្សារដ្ឋ របស់រដ្ឋាភិបាល បាននិយាយថា ប្រសិនបើសមាមាត្រ ធ្លាក់ចុះក្រោមកម្រិត 25 ភាគរយនោះ ស្ថានភាពអាសន្ន គួរតែត្រូវបានធ្វើឡើង។ ទូរទស្សន៍ TBS បាននិយាយថា ទីក្រុងនេះ មានគោលបំណង បន្ថែមគ្រែ មន្ទីរពេទ្យ ចំនួន 6406 នៅដើមខែក្រោយ ដែលពេលនេះ មានត្រឹមតែចំនួន 5967 ប៉ុណ្ណោះ៕ ប្រភព វិទ្យុជាតិ កម្ពុជា