ម៉ាស​ចំនួន ១​លាន ត្រូវបាន​ចែក​ព្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​

​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានចាប់ផ្តើម​ចែក​ម៉ាស​(​របាំងមុខ​)​ចំនួន ​១​លាន ចាប់ពី​ថ្ងៃទី​២៧​មករា ២០២០​នេះ​តទៅ ដែលជា​វិធានការ​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ។​
​មន្ត្រី​បានអោយដឹងថា​ម៉ាស់​ដែលជា​អំណោយ​របស់​សប្បុរសជន​នានា នេះ ត្រូវបាន​ចែកជូន​ដល់​អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវ​ជាតិ អន្តរជាតិ​ដែល​ចេញចូល ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​ប្រើ​រយៈពេល​១​ខែ ពេញ ។​

​ការចាប់ផ្តើម​ចែកជូន​ម៉ាស​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ដោយ​ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មន្ត្រី​សុខាភិបាល និង អាជ្ញាធរ មូលដ្ឋាន ដែលជា​វិធានការ មួយ ខណៈដែល​វីរុស​កូ​រ៉ូ​ណា បាន​ឆ្លង​និង​រីក​រាលដាល​ក​ម្រឹត​ធ្ងន់ធ្ងរ នៅ ក្រុង និង កន្លែង​ខ្លះ​នៃ​ប្រទេស​ចិន ។​

​អត្ថបទ៖ លោក ភី សុខ​