នាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យា​គមនាគមន៍​កម្ពុជា អំពាវនាវ ដល់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ប្រុងប្រយត្ន័​ការបោកប្រាស់​តាម​អ៊ីនធឺណិ​ត​

​យោង​តាមផេក​ហ្វេស​ប៊ូក ផ្លូវការ របស់​នាយកដ្ឋាន សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ នា​ថ្ងៃ​ទី ១១ មេសា នេះ ដោយ​សង្កេតឃើញ​មាន​ការប្រើប្រាស់​បច្ចេកទេស​ដូច​រូប​ខាងក្រោម ដើម្បី​បោកប្រាស់​ឱ្យ​អ្នកប្រើប្រាស់​ធ្វើការ​បញ្ចេញ​នូវ​លេខ​ទូរស័ព្ទ​ជា​សា​ធា​រៈ ដើម្បី​ទទួលបាន​សារ ដែល​ប្រាប់​ថា​បាន​សាច់ប្រាក់​រាប់សិប​មុឺន​ដុល្លា​។​

​ហានិភ័យ​ដែ​ល​យើង​ជួបប្រទៈ​ជាមួយនឹង​លេខ​ទូរស័ព្ទ​បច្ចុប្បន្ន​នេះ​គឺ​៖
១. លេខ​ទូរស័ព្ទ​ត្រូវបាន​ប្រើប្រាស់​ជា​ពាក្យ​សម្ងាត់​នៅក្នុង​ហ្វេ​សប៊ុក​
២. ឧក្រិដ្ឋជន​អាច​បន្លំ​ទូរស័ព្ទ​ទៅ ហើយ​តាំងខ្លួន​ជា​បុគ្គលិក​ធនាគារ​ជាដើម​

​បើសិនជា​លោក​អ្នកដឹង​អំពី​ទំព័​ហ្វេ​សប៊ុក​បោកប្រាស់ សូម​រាយការណ៍​មកកាន់​យើងខ្ញុំ ដោយ​ផ្ញើរ​នូវ URL Address នៃ​ទំព័រ​នេះ​មក​ក្នុង Inbox ដើម្បី​ឱ្យ​យើងខ្ញុំ​ចាត់វិធានកា​រណ៍ប​ន្ត​

Stay Safe Online during COVID-19

​