ក្រសួង​ព័ត៌មាន បានសម្រេច​លុប អាជ្ញាប័ណ្ណ គេហទំព័រ ឈ្មោះ ចក្រ​វា​ឡ ធី​វី​អន​ឡាញ

 

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី ២៧ ខែ មេសា ឆ្នាំ ២០២០ នេះ បានសម្រេច​លុប អាជ្ញាប័ណ្ណ គេហទំព័រ ឈ្មោះ ចក្រ​វា​ឡ ធី​វី​អន​ឡាញ ដែល​មានឈ្មោះ ចាន់ ឬ​ទ្ធី ជា​ចាងហ្វាង ដោយសារតែ ម្ចាស់​អាជ្ញាប័ណ្ណ​ធ្វេី​សកម្មភាព​យក​ព័ត៌មាន និង ផ្សព្វផ្សាយ​ព័ត៌មាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ ខាង​ផ្នែក​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន នាំអោយ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សារ​ធា​រណៈ និង បាន​បំពាន​លេ​ី​កិច្ចសន្យា​ជាមួយ​ក្រសួង​ព័ត៌មាន ។​