ពិធី​បើក​បវេសនកាល​វិទ្យាល័យ​នេ​ត​យ៉ង់ ២០១៩-២០២០

បាត់ដំបង ៖ នា​ព្រឹក​ថ្ងៃទី​ ០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប្រារព្ធ​ពិធី​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា ២០១៩-២០២០ នៅក្នុង​បរិវេណ​វិទ្យាល័យ​នេ​ត​យ៉ង់ សង្កាត់​ព្រែក​ព្រះស្ដេច​ក្រុង​បាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្ដម ងួន រតនៈ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក​លោកស្រី និង មានការ​រួម​របស់​គ​ណៈ​គ្រប់គ្រង​វិទ្យាល័យ​ទាំងបី មាន​វិទ្យាល័យ នេ​ត​យ៉ង់ វិទ្យាល័យ ព្រះមុនីវង្ស វិទ្យាល័យ​សម្ដេចឪ នឹង​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើន ។​

លោក អឿ​ម ឃឿ​ម នាយក​សាលា​វិទ្យាល័យ​នេ​ត​យ៉ង់ មានប្រសាសន៍ថា អរគុណ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បង្រៀន​ដោយ​មិន​គិតពី​ការនឿយហត់ និង ផ្ដាំ​ផ្ងើ​ដល់​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង គោរព​នូវ​ច្បាប់​វិន័យ​សាលារៀន​។ លោកនាយក​សាលា​ក៏បាន​ប្តេជ្ញាចិត្ត និង ដណ្ដើមយក​មេដាយមាស​នៅ​ឆ្នាំ​២០២១ ខាងមុខ លើ​វិស័យ​អប់រំ​សេវាសាធារណៈ​ជា​សាលា​គម្រូ ។​

ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អាន​សារ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រួចហើយ ឯកឧត្តម​មាន​ប្រសា​ស​ន៏​ផ្ដាំ​ផ្ងើ​ថាៈ សូម​ឲ្យ​សិស្សានុសិស្ស​ខិតខំ ប្រឹង​សិក្សា​រៀនសូត្រ​បន្ថែមទៀត ។

ហើយ​សូម​អប់អរសាទរ ចំពោះ​ការប្តេជ្ញាចិត្ត​ខិតខំ ដណ្ដើម​នៅ​មេដាយមាស​នៅ​ឆ្នាំ​២០២១ ខាងមុខ​ទៅតាម​ផែនការ​ណ៏​របស់លោក​នាយក នាយករង លើ​សេវា​អប់រំ​សាធារណៈ​គម្រូ ។ ឯកឧត្តម ក៏​សូម​ឲ្យ​សិស្ស​នុ​សិស្ស ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដែល​អាច​បំផ្លាញ​អនាគត​និង​សង្គមជាតិ ។​