ពិធីសម្ពោធ អាគារបឋមសិក្សា វត្តកែវ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ជាការពិត អាគារសិក្សា គឺមានសារៈសំខាន់បំផុត សម្រាប់ដំណើរការ រៀននិងបង្រៀន ប្រកបដោយប្រសិទ្ធភាព។ នេះជាសមិទ្ធិផល ថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលជាច្រើន ដែលខេត្តបាត់ដំបងទទួលបាន។
នេះជាប្រសាសន៍ ឯកឧត្តម ងួនរតនៈ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង ថ្លែងក្នុងពិធី សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអាគារបឋមសិក្សា មួយខ្នងមាន ៥បន្ទប់ និងបង្គន់អនាម័យ ១ ខ្នង មាន៣បន្ទប់ ក្នុងបរិវេណសាលាបឋមសិក្សា វត្តកែវ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី ១៊ខែតុលានេះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ ២០២១នេះ ខេត្តបាត់ដំបងទទួលបាន អាគារសិក្សា ពីថ្នាក់ដឹកនាំសរុបចំនួន ២័៧៣ ខ្នង ស្មើនឹង ១៩៧០ បន្ទប់ ក្នុងនោះរួម ទាំងអាគារសិក្សា ដែលកសាងនិងជួសជុល ដោយសប្បុរសជន ក្នុងនិងក្រៅ ប្រទេស អង្គការក្នុងនិងក្រៅ រដ្ឋាភិបាល មូលនិធិឃុំសង្កាត់ និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរ អំពីលទ្ធផលនៃការសិក្សា គ្រប់គ្រឹះស្ថានសិក្សា ទាំងអស់ ក្នុងខេត្តបាត់ដំបង ត្រូវបានអនុវត្តការសិក្សា តាមរយៈ ការសិក្សាតាម ប្រព័ន្ធអេឡិចត្រូនិច និងស្វ័យសិក្សានៅផ្ទះ ជាមួយសន្លឹកកិច្ចការ និងសៀវភៅសិក្សាគោល។ ទាក់ទិនទៅនិងពិការ បើកសាលាឡើងវិញ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានអនុញ្ញាតឱ្យ គ្រឹះស្ថានសិក្សា បើកដំណើរការមាន វិទ្យាល័យ ចាប់ពីថ្នាក់ទី ៩ ដល់ថ្នាក់ទី ១២ ចំនួន ២១សាលា ក្នុងចំណោម ២៩សាលា អនុវិទ្យាល័យ ថ្នាក់ទី ៩ ចំនួន ៨៣ សាលា ក្នុងចំណោម ៩៧ សាលា ឯសាលា មិនទាន់បានបើកដំណើរការ ដោយជាប់ ជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល និងមានការ ឆ្លងច្រើនក្នុងមូលដ្ឋាន។ ចំពោះសាលា ឯកជនទូទៅ ក្រុមអធិការកិច្ច នៃមន្ទីរអប់រំ យុវជននិងកីឡាខេត្ត បានចុះធ្វើការ វាយតម្លៃ និងដាក់សំណើ មករដ្ឋបាលខេត្ត និងកំពុងពិចារណា។

ឯកឧត្តម សសុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា បានសម្ដែងការកោតសរសើរ ចំពោះឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ យ៉ាងខ្លាំងលើវិស័យអប់រំ ក្នុងខេត្តបាត់ដំបងចង់មូល។ ឯកឧត្តមបានបញ្ជាក់ទៀតថា សមិទ្ធិផលទាំងនេះ សបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុក យ៉ាងខ្លាំងពីសំណាក់ ថ្នាក់ដឹកនាំកំពូល និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍ វិស័យអប់រំ យុវជននិងកីឡា ក៏ដូចជាការចូលរួម អភិវឌ្ឍប្រទេសជាតិ ទាំងមូលផងដែរ។ ឯកឧត្តមបានផ្ដាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស និងសហគមន៍ ទាំងអស់ ចូលរួមថែរក្សា ដឹងប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ព្រោះថាសមិទ្ធផល នានាក្នុងសាលារៀន គឺជារបស់ សហគមន៍យើងទាំងមូល។

សូមបញ្ជាក់ថា អាគារសិក្សាមួយខ្នងនេះ មាន ៥បន្ទប់ និងបង្គន់អនាម័យ ១ខ្នងមាន ៣បន្ទប់ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់លោក ហុងឆាយ និងលោកស្រី ម៉ាសុភី ដោយចំណាយថវិកាអស់ សរុបចំនួន ៦៨,១០០ ដុល្លា ដោយលោកសង្ឃឹមថា អាគារសិក្សានេះ និងផ្ដល់ជា សារៈប្រយោជន៍ សម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការ ក្រេបជញ្ជក់ យកចំណេះដឹង ដើម្បី អោយក្លាយទៅជាមនុស្ស មានប្រយោជន៍ សម្រាប់ប្រទេសជាតិយើង។

អត្ថបទ ម៉ូតវ៉ោយហូរ