កសិករ​ដាំ​ក្រូច​ខេត្តបាត់ដំបង ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម ជំងឺ​ស្លឹក​ប្រាក់​លើ​ដំណាំ​ក្រូច

កសិករ​ដាំ​ក្រូច​ខេត្តបាត់ដំបង ​ត្អូញត្អែរ បញ្ហា​ប្រឈម ដោយសារ​ដើម ក្រូច​របស់គាត់​កើត​ជំងឺ​ស្លឹក​ប្រាក់ អាច​បណ្តាលឱ្យ​ងាប់​ដើម ។ ពួកគាត់​មិនដឹង ការពារ​របៀប​ណា ចំពោះ​បញ្ហា​ប្រឈម​នេះឡើយ ។ កសិករ​ស្នើឱ្យ​មន្ត្រី​កសិកម្ម បង្ហាញ​ពី​បច្ចេកទេស ផ្សេងៗ ចំពោះ​ការដាំ​ក្រូច ដល់​កសិករ តាម​មូលដ្ឋាន ។

​លោក ចិន ជា​កសិករ ដាំ​ក្រូច​មួយរូប រស់នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ដែល​បាន​ដាំ​ក្រូច​ពោ​សាត់​ប្រមាណ ២០០​ដើម ។ រហូតមក​ដល់ពេល នេះ ដើម​ក្រូច​មាន​អាយុ ជាង ៣​ឆ្នាំ កំពុង​រៀន​ផ្លែ​ខ្លះៗ ។ កសិករ​រូបនេះ បង្ហាញ​ពី​បញ្ហា​ប្រឈម ចំពោះ​ដើម​ក្រូច​របស់ គាត់​គឺ​ឧស្សាហ៍​ងាប់ ដោយ​ដំបូង​មាន​ស្លឹក លឿង រហូតដល់​ក្រហម ហើយ​ឈាន​ដ​ល់ងាម​ដើម​តែម្តង ។

ទាក់ទង​បញ្ហា​នេះ លោក អ៊ិន សុវណ្ណ​មុន្នី អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង មានប្រសាសន៍ថា ចំពោះ​បញ្ហា​ក្រូច មាន​ជំងឺ​ស្លឹក​ប្រាក់ គឺ​គ្មាន​ថ្នាំ​ព្យា​ល​ទេ ។ លោ​កថា​កសិករ​ត្រូវតែ យក​ដើម​ដែលមាន​ជំងឺ​ចេញ កុំឱ្យ​ឆ្លងទៅ​ដើម​ផ្សេងៗ​ទៀត ។ លោក​បញ្ចា​ក់ថា ដើម្បី​ការពារ​ពី​ជំងឺ​នេះ កសិករ​ត្រូវ​ជ្រើសរើស​ពូជ គ្មាន​ជំងឺ​មក​ដាំ ។

ទោះយ៉ាងណា កសិករ​ដាំ​ក្រូច បង្ហាញថា ទិ​ន្ន​ផល មាន​ពី​ការលក់​ផ្លែក្រូច បាន​តម្លៃ​ខ្ពស់​រហូតដល់​ម៉ឺន​ដុល្លា ក្នុង​មួយឆ្នាំៗ ប្រសិនបើ​ក្រូច ទទួលបាន​ផល​ល្អ ។ បើតាម​តួលេខ​ពី​អនុប្រធាន​មន្ទីរ​កសិកម្ម ដដែល ដំ​ដាំ​ក្រូច​ក្នុង​ខេត្តបាត់ដំបង មាន​១១០០ ហិតា នាពេល​បច្ចុប្បន្ននេះ ។

​​សូមបញ្ជាក់ថា៖ ក្រូច​បាត់ដំបង ត្រូវបាន​ទទួលស្គាល់​ពី អ្នកទិញ​យកទៅ បរិភោគ ដោយមាន​រស់ជាតិ ផ្អែម​ឆ្ងាញ់ ។ ចំពោះ​ទីផ្សារ​វិញ មិន​ពិបាក​លក់ ឡើយ គឺមាន​អ្នក​ក​ម្ម៉​ង់​ទិញនៅក្នុង​ខេត្ត តាមបណ្តាល​ខេត្ត និង ​រា​ធានី​ភ្នំពេញ ។

​អត្ត​បទ៖ ញ៉ែម ចាន់